(ភ្នំពេញ) កាលពីរាត្រីថ្ងៃសុក្រ ទី 17 ខែមករា ឆ្នាំ 2025 កំពូលតារាចម្រៀងកូរ៉េ K-POP បីដួងគឺប្រុសស្អាត JU-NE និងប្រុសស្អាត DK មកពីក្រុម iKON និងស្រីស្អាត HYOLYN មកពីក្រុម Sistar 19 បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយសម្រាប់ការចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី 3 នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 នៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់ពីម៉ោង 4:00 រសៀល - 11:00 យប់។


ការអញ្ជើញមកដល់របស់កំពូលតារាចម្រៀងកូរ៉េ K-POP ទាំងបីដួងគឺប្រុសស្អាត JU-NE និង DK មកពីក្រុម iKON ដែលហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទ Love Scenarioនិងស្រីស្អាត HYOLYN នៃក្រុម Sistar 19 ដែលជាម្ចាស់បទចុងក្រោយដ៏ល្បីល្បាញគឺបទ Wait បាននាំមកនូវភាពរំជើបរំជួលដល់ហ្វេនៗដែលស្នេហាតន្ត្រី ជាពិសេសហ្វេនៗ K-POP តែម្ដងដែលទន្ទឹងរង់ចាំជួបជាមួយ Idol សំណព្វចិត្តរបស់ពួកគេផ្ទាល់នៅថ្ងៃប្រគំតន្ត្រី។



វត្តមានរបស់កំពូលតារាចម្រៀងកូរ៉េ K-POP ទាំងបីដួងត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់តំណាងក្រុមហ៊ុនស្រាបៀរ GANZBERG និងក្រុមការងារអមជាមួយនឹងការថតរូបអនុស្សាវរីយ៍ពោរពេញដោយស្នាមញញឹម។



ការអញ្ជើញមកដល់របស់កំពូលតារាចម្រៀង K-POP ទាំងបីដួងគឺដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏កក្រើក និងធំបំផុតប្រចាំឆ្នាំ 2025 នៅលើទឹកដីខ្មែរ ដែលនឹងអង្រួនបេះដូងហ្វេនឱ្យពុះកញ្ជ្រោលពោរពេញដោយភាពរំភើបសប្បាយរីករាយ និងការចងចាំមិនអាចបំភ្លេចបាននៅថ្ងៃសៅរ៍ ទី 18 ខែមករា នៅបរិវេណកោះពេជ្រ ពីម៉ោង 4:00 រសៀល - 11:00 យប់។
វត្តមានរបស់កំពូលតារាចម្រៀង K-POP លំដាប់ពិភពលោកទាំងបីដួងនេះឆ្លុះបញ្ចាំងពីសុខសន្តិភាពរបស់ខ្មែរយើង ហើយរំពឹងថានឹងធ្វើឱ្យពិភពលោកស្គាល់ខ្មែរ កាន់តែច្រើនតាមរយៈវត្តមានរបស់ពួកគេក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 3 ដែលជាលទ្ធផលនឹងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនចូលមកទស្សនានៅប្រទេសរបស់យើង។


មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG សហការ ឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។