អរគុណទឹកចិត្តល្អរបស់បងស្រី...ថៅកែហាងពេជ្រ ទ្រី ដាណា ចែកម៉ាស់ដល់ប្អូនៗសិស្សានុសិស្ស និងបងប្អូនប្រជាជន ដោយឥតគិតថ្លៃ ដើម្បី...
-

មហាជនជាច្រើនប្រាកដជាបានជ្រាបហើយថា ជំងឺកូរ៉ូណា ដែលជាជំងឺប្រភេទ គេនៅមិនទាន់រកឃើញថ្នាំមិនព្យាបាលនោះទេ។ ដោយយើងងាកមកមើលពីអ្នកនាង ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ ដ៏ល្បីឈ្មោះ​ ពិតជាក្តីព្រួយបារម្ភជាខ្លាំងចំពោះសុខសុវត្ថិភាពរបស់បងប្អូនខ្មែរ ថៅកែស្រីរូបនេះ ក៏បានចែកម៉ាស់ដល់បងប្អូនផ្ទាល់តែម្តង។

នៅក្នុងគណនីហ្វេសប៊ុករបស់ថៅកែស្រីរូបស្រស់ម្នាក់នេះ បានបង្ហោះសារថា "ថ្ងៃ​នេះ ខ្ញុំ​បាន​យក​ម៉ាស​មក​ចែក​ឱ្យ​សិស្ស​សាលា​បឋមសិក្សា​នៅ​ព្រែក​ព្នៅ ទាំង​វេន​ព្រឹក​និង​ថ្ងៃ។ នៅ​ហាង​ពេជ្រ​ខ្ញុំ ព្រែក​ព្នៅ ក៏​ចែក Free ដែរ បង​ប្អូន​យក​បាន​ទាំង​អស់​គ្នា ហើយ​អ្នក​ណា​ឆ្លង​កាត់ អាច​ចូល​យក​បាន ការពារ​ទាំង​អស់​គ្នា​ណា។

លឺ​ថា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ដែល​កំពុង​រាល​ដាល​នៅ​ចិន មក​ដល់​កម្ពុជា ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​ដែរ ប៉ុន្តែ​បើ​នៅ​ស្ងៀម​មិន​បាន​ទេ ត្រូវ​ជួយ​គ្នា​ការពារ ទើប​សុខ​ទាំង​អស់​គ្នា។ បង​ប្អូន ត្រូវ​ពាក់​ម៉ាស ពេល​ចេញ​ទៅ​ណា​ឆ្ងាយ ឬ​ទៅ​កន្លែង​មាន​មនុស្ស​អ៊ូអរ ជា​ពិសេស​តំបន់​ដែល​មាន​ភ្ញៀវ​អន្តរជាតិ​ឆ្លង​កាត់​ច្រើន។ ត្រូវ​លាង​សម្អាត​ដៃ​ជា​និច្ច ព្រោះ​វា​អាច​តោង​តាម​ដៃ​យើង​ដែរ។

អរគុណ​ណាស់ អ្នក​លក់​ម៉ាស​ឱ្យ ឥឡូវ​ប្រមូល​ទិញ​បាន​រាប់​ម៉ឺន​ម៉ាស ទុក​ចែក​តាម​សាលា និង​នៅ​មុខ​ផ្ទះ។ សូម​កុំ​ដំឡើង​ថ្លៃ​អី ចែក​គ្នា​ប្រើ​ទាំង​អស់​គ្នា​ទៅ កុំ​ឱ្យ​រាល​ដាល​នៅ​ក្នុង​ស្រុក​យើង"។

ប្រភព៖ Dana Try