ប្រទេសចិន ៖ ពិភពលោកកំពុងតែកើតមានក្តីព្រួយបារម្ភខ្លាំងបន្ទាប់ពីវីរ៉ុស កូរ៉ូណា បានឆ្លងរាលដាលចេញពីស្រុក វូហាន ប្រទេសចិន ទៅកាន់មនុស្សជាច្រើនៅបណ្តាប្រទេសនាៗនៅលើពីភពលោក ហើយវីរ៉ូសនេះបានសម្លា ប់ជីវិតមនុស្ស១០០នាក់ជាងហើយ ។

បើយោងតាមការបង្ហោះសារមួយរបស់លោកវេជ្ជបណ្ឌិត Do ទៅលើបណ្ដាញសង្គម Weibo បានសរសេរថា៖ពួកខ្ញុំដឹងថាឯកសណ្ឋានការពារមេរោគគឺមានតែមួយឈុតប៉ុណ្ណោះសម្រាប់បុគ្គលិកម្នាក់ៗក្នុងមន្ទីរពេទ្យ ហើយពួកខ្ញុំមិនអាចធ្វើឲ្យឯកសណ្ឋានខូចខាតបានទេដូច្នេះហើយបុគ្គលិកក្នុងមន្ទីរពេទ្យ បានស្លៀកខោទឹកនោមរបស់មនុស្សធំ ដោយសារតែមិនអាចឆ្លៀតពេលចូលបន្ទប់ទឹកបាន។ នេះបើយោងទៅតាមការចុះផ្សាយពីកាសែត The Washington Post

គួរបញ្ចាក់ថា វីរ៉ុស កូរ៉ូណា ប្រភទេថ្មីនេះបានកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ ដោយបានកើតទៅលើបុរសម្នាក់ដែរជាជនជាតិចិន នៅក្នុងខេត្តព្រះសីហនុ ពេលនេះកំពុងតែសំម្រាកព្យាបាលដែរទទួលបានការមើលថែនិងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញនៅក្នុងខេត្តព្រះសីហនុ ៕



