អតីតតារាសម្តែងអ្នកនាង គឹម លីហ្សា ដែលធ្លាប់តែមានឈ្មោះល្បី តាមរយៈការសម្តែងវិដេអូ ជាច្រើនកន្លងមក។ ក្រោយពេលទៅសាងគ្រួសារមួយយ៉ាងមានក្តីសុខនៅលើទឹកដីអូស្រ្តាលីរហូតមានកូនពីរនាក់ផងដែរ។ ក្រោយពីផ្ទុះព័ត៏មាន អំពីជំងឺដ៏កា ចសាហាវ មួយនៅតាមបណ្តាលប្រទេស រហូតដល់ប្រទេសកម្ពុជាយើងក៏កើតមានដែរនោះ អ្នកនាង បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "យេីងជាមនុស្សធំ យេីងចេះពាក់ម៉ាស់ការពារ? និងចេះរក្សាអនាម័យ សំអាតដៃជេីង ? ចុះកូនក្មេងតូចៗគ្នាម៉េចនិងយល់ទៅ ចឹងបេីសិនជាអាចអោយកូនៗផ្អាកទៅសាលារៀនសិនទៅ ព្រោះនៅសាលាគ្រូៗគាត់មិនអាចមេីលដិតដល់ដូចយេីងជាម្តាយទេ ( ខ្ញុំជាម្តាយ គ្មានអីសំខាន់ចំពោះខ្ញុំជាងសុខភាពកូននោះទេ ) ? សូម្បីតែនៅ Australia ក៏ត្រូវតែប្រយត្ន័ដែរ ចឹងមួយរយះនេះសុំនៅផ្ទះហេីយ ??????????"។

ជាការពិតណាស់ ក្មេងៗគាត់មិនបានដឹងពីការ ការពារដូចជាមនុស្សធំនោះទេ ដូចនេះហើយ មានតែបងប្អូន ឬអាណាព្យាបាល ទាំងអស់ដែលមានកូនតូចៗ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះសុខភាពកូនៗឲ្យបានល្អ និងឧស្សាហ៍ធ្វើការសំអាតដៃរបស់កូនៗរបស់អ្នកឲ្យល្អ៕










ប្រភព៖ Kem Liza