កូរ៉ូណា ថយឲ្យឆ្ងាយ ! សម្តេច យកថ្ងៃ ១៤ កុម្ភៈ ផ្តល់នូវក្តីស្រឡាញ់ដល់អ្នកទេសចរណ៍ចម្រុះជាតិសាសន៍ យ៉ាងជឿរជាក់ ទោះ កូរ៉ូណា ក៏សម្តេច មិនខ្លាចដែរ...(មានវិដេអូ)
ស៊ីហៀង
-

សារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផេករបស់សម្តេចយ៉ាងដូច្នេះថា ៖ អរគុណសន្តិភាពជូនពរក្នុងថ្ងៃនៃក្តីស្រឡាញ់នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ទី ១៤ កុម្ភះ ២០២០ ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទទួលស្វាគមន៍ និងផ្តល់នូវក្តីស្រឡាញ់អស់ពីបេះដូងដល់បងប្អូនអ្នកទេសចរណ៍ចម្រុះជាតិសាសន៍ជាងពីរពាន់នាក់ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិកដែលមិនត្រូវបានស្វាគន៍អោយចុះចតនៅតាមប្រទេសនិងកោះចំនួន៦រួចមកហើយនោះ

ប៉ុន្តែនៅថ្ងៃនេះគឺព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ទទួលពួកគេដោយក្តីរាក់ទាក់រីករាយ ស្និទស្នាល កក់ក្តៅ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតក្រោមការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន។នៅថ្ងៃដ៏ពិសេសនេះ សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា៕