ឯកឧត្តម ពេជ្រ ស្រស់ ថា វាមិនមែនរឿងលេងសើចទេប៉ុន្តែ វាគឺជារឿងមុខមាត់របស់ជាតិខ្មែរ ទាំងមូល និងប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យ សុខាភិបាល កម្ពុជា នៅពេលដែលប្រទេសម៉ាឡេស៊ី ពិតជាបានរកឃើញថា...
នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ពេជ្រ ស្រស់ ដែលបានលើកឡើងថា"វាមិនមែនរឿងលេងសើចទេប៉ុន្តែ វាគឺជារឿងមុខមាត់របស់ជាតិខ្មែរ ទាំងមូល និងប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យ សុខាភិបាល កម្ពុជា នៅពេលដែលប្រទេសម៉ាឡេស៊ី ពិតជាបានរកឃើញអ្នកមានផ្ទុក មេរោគកូរ៉ូណា ដែលទើបតែចាក ចេញពីកម្ពុជាយើងមែននោះ...។

លោកបានបន្តទៀតថា "ដូច្នេះ ប្រទេសកម្ពុជាយើងគួរបន្ត ពង្រឹងសមត្ថភាពក្នុងការតេសរក នូវមេរោគកូរ៉ូណាឲ្យបានម៉ឺងម៉ាត់ បំផុតដើម្បីធានាបានកុំឲ្យមេរោគ កូរ៉ូណាវាយលុកលើប្រជាជនខ្មែរ របស់យើង ជាពិសេសបង្កើននូវ ទំនុកចិត្តដល់ពលរដ្ឋខ្មែរនិងភ្ញៀវ ទេសចរណ៍អន្តរជាតិឲ្យមានភាព កក់ក្តៅលើប្រព័ន្ធពិនិត្យ ស្វែងរក មេរោគកូរ៉ូណារបស់ក្រសួងសុខា ភិបាលកម្ពុជាយើង។ ពេជ្រ ស្រស់ ១៦/០២/២០២០"។







ប្រភព៖ Pich Sros - ពេជ្រ ស្រស់
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។