ពិតជាពិរោះមែន ! ស្ងាត់ៗ អ្នកស្រី ទ្រី ដាណា Cover បទចម្រៀង មានចំណងជើងថា “កុំសេីចដាក់ខ្ញុំ” ស្តាប់ហើយនឹកលោកតា ស៊ិន ស៊ីសាមុត ណាស់ (មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា លោកស្រី ទ្រី ដាណា ជាម្ចាស់ហាង ពេជ្រ និងជាម្ចាស់ក្រុមហ៊ុន Dana Try Cambodia Trading CO., LTD ទម្រាំតែលោកស្រី ជោគជ័យមកដល់ថ្ងៃនេះគឺគាត់ធ្លាប់ឆ្លងកាត់ជីវិតលំបាកជាច្រើនរួចមកហើយនៅក្នុងជីវិតរបស់គាត់ ។

ដោយការតស៊ូរចាប់ផ្តើមពីគ្មានអ្វីសោះនៅក្នុងខ្លួនមានតែគំនិត ដោយសព្វថ្ងៃនេះលោកស្រី ទ្រី ដាណា បានប្រែក្លាយខ្លួនទៅជាស្ត្រីម្នាក់ដែលដឹកនាំស្ត្រីជាង 7 ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា អោយចេះធ្វើជំនួញនិងទទួលបានជោគជ័យខ្លាំងដោយសារតែយុទ្ធសាស្ត្រទីផ្សាររបស់លោកស្រី ។

យ៉ាងណាមិញលោក ស្រី ទ្រីដាណា មិនត្រឹមតែជាស្ត្រីម្នាក់ដែលពូកែធ្វើជំនួញតែមួយមុខទេ តែលោកស្រី គឺជាអ្នកចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងផងដែរ ដោយហេតុតែស្រឡាញ់ និងចូលចិត្តលោកតា ស៊ិន ស៊ីសាមុត ខ្លាំងពេកលោកស្រី ទ្រី ដាណា ក៏បានយកបទចម្រៀងជំនានដើមមួយបទរបស់លោកតា អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ដែលមានចំណងជើងថា«« កុំសេីចដាក់ខ្ញុំ »» មកធ្វើការច្រៀងបកស្រាយឡើងវិញ និងមិនមានការកែប្រែអ្វីទាំងអស់នៅក្នុងបទចម្រៀងនេះ សម្រាប់បងប្អូនខ្មែរទាំងអស់គ្នារាំលេងកម្សាន្ត និងដើម្បីអបអរពិធីចូលឆ្នាំខ្មែរខាងមុខនេះ និងជាពិសេសបន្ទាប់ពីស្តាប់បទនេះហើយ​ គឺនិកឃើញដល់លោក តា ស៊ិន ស៊ីសាមុត ។

ជាមួយគ្នានេះដែរ នៅក្នុងន័យដែលអ្នកស្រី ទ្រី ដាណា លើកយកបទចម្រៀង របស់លោកតា អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ដែលមានចំណងជើងថា«« កុំសេីចដាក់ខ្ញុំ »» មកធ្វើការច្រៀងបកស្រាយឡើងវិញនេះគឺដោយសារតែលោកស្រី ទ្រី ដាណា គាត់ស្រឡាញ់ និងចង់លើកស្ទួយបទចម្រៀងសម័យដើមទាំងអស់ដើម្បីកំឲ្យមានការបាត់បង់ ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖