ជួយស៊ែរបន្តផង ដើម្បីចាប់រថយន្តមួយគ្រឿងនេះ បើកបុកគេហើយ ជិះរត់គេចខ្លួនបាត់ ដោយសុវត្តភាព
ស៊ីហៀង
- 3283

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់បេីករថយន្តម៉ែកសឺដេស​ (Mercedes) ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AZ-9888 ដែលបត់ត្រលប់ក្រោយ មិនប្រយ័ត្ន បានកៀរម៉ូតូស្គុបពី (Scoopy) ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ១HU-២៣០៩ បេីកដោយនារីម្នាក់ បណ្ដាលដួល ហេីយរថយន្តបានកិនពីលេីជេីងឆ្វេង បណ្ដាលឲ្យបាក់ជេីង ហេីយម្ចាស់រថយន្តភ័យ ក៏បេីកគេចពីកន្លែងកេីតហេតុបាត់​ទៅ​ កាលវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី២៧ តាមផ្លូវ៦០​ កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បេីសិនជាលោកអ្នកបានឃេីញ​រថយន្តពាក់ស្លាកលេខនេះ​ នៅចំណុចណា សូមជួយផ្ដល់ព័ត៌មានដោយសម្ងាត់មក​លោកវរៈសេនីយ៍ត្រី​ ជឹម​ សុភក្ត័​ អធិការរងទទួលផែនចរាចរណ៍​ នៃអធិការដ្ឋានខណ្ឌមានជ័យ (089 558 844) ។

ស្ត្រីរងគ្រោះមានឈ្មោះ សួន ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ​ បានរបួសបាក់ជេីងឆ្វេង ត្រូវរថយន្តសង្រ្គោះមណ្ឌលសុខភាព ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ៕ ដោយក្ដីគោរព 

ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន