ស្អាតហើយ ចិត្តល្អទៀត ! បងស្រី ទ្រីដាណា បានជួយស្ត្រីកំសត់គ្មានទីពឹងម្នាក់ ឲ្យមានមុរបរដើម្បីរកសុីចិញ្ចឹមកូន (មានវិដេអូ)
ស៊ីហៀង
-

ប្រិយមិត្តជាទីមេត្រីច្បាស់ជាបានស្គាល់ហើយថាបងស្រី ទ្រី ដាណា គឺជាមនុស្សស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតនិងថែមទាំងមានចិត្តល្អថែមទៀតផង គឺបងបស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកគ្មានទីពឹង ខ្វះមុខខ្វះក្រោយ មិនត្រឹមតែប៉ុណ្ណោះទេគ្រប់ការងារនៅក្នុងសង្គមជាច្រើនគឺបងស្រី ទ្រី ដាណា តែងតែមានវត្តមានជានិច្ច ។

ជាមួយគ្នានេះដែរនៅមុននេះបន្តិចបងស្រី ទ្រី ដាណា បានជួបស្ត្រីម្នាក់ដែលជួបការលំបាកគ្មានទីពឹងហើយថែមទាំងមានកូនតូចទៀតដែលត្រូវឲ្យម្តាយទទួលរាប់រងទាំងស្រុង បន្ទាប់មកបងស្រី ទ្រី ដាណា ក៏បានផុសយ៉ាងដូច្នេះថា «បងប្អូនមេីលវីដេអូ​ មួយនេះហេីយជួយគិតខ្ញុំតិច» ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញការផុសនិងទស្សនាវិដេអូរបស់បងស្រី ទ្រី ដាណា រួចមានប្រិយមិត្តជាច្រើនបានសម្តែងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ជំនួសស្ត្រីកំសត់ម្នាក់នោះដែលបានជួបបងស្រីចិត្តធម៍ ទ្រី ដាណា ហើយនៅក្នុងវិដេអូននោះដែរបងស្រី ទ្រី ដាណា បានបញ្ចាក់ប្រាប់ថាបងស្រីនិងជួយស្ត្រីម្នាក់នោះឲ្យមានមុខរបររកសុីដើម្បីចិញ្ចឹមជីវិតនិងផ្គត់ផ្គង់កូនៗឲ្យបានចូលរៀនដូចក្មេងដ៏ទៃ នេះគឺជាទឹកចិត្តដ៏ថ្លៃថ្លាខ្លាំងណាស់របស់បងស្រី ទ្រី ដាណា ៕ បងប្អូនចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖