ក្រុមរថយន្ត BMW នៅឯប្រទេសអាឡឺម៉ង់បានប្រកាសដាក់ចេញនូវស្លាកសញ្ញារចនាថ្មីដែលជាការផ្លាស់ប្តូរលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាង ២០ ឆ្នាំម្ដង ។
យោងតាមរបាយការណ៍របស់សារព័ត៌មានបរទេសការផ្លាស់ប្តូរ នៃរង្វង់ខាងក្រៅពណ៌ខ្មៅដែលមាន អក្សរទាំង ៣ គឺ“ BMW” ខណៈរង្វង់តូចចែកចេញជាបួនជ្រុងពណ៌ខៀវនិងសនៅពាក់កណ្តាលនៅតែមិនផ្លាស់ប្តូរ។
យោងតាមរបាយការណ៍នេះគឺជាសញ្ញាសម្គាល់ទី ៦ នៃរយៈពេល ១០៣ ឆ្នាំរបស់ក្រុមហ៊ុន BMW ចាប់តាំងពីបានបង្កើតឡើង។ ពាណិជ្ជផ្លាកសញ្ញាបច្ចុប្បន្នត្រូវបានរចនានិងដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៩៧ រាល់ពេលដែល BMW ផ្លាស់ប្តូរពាណិជ្ជសញ្ញាតាមពិតរូបរាងទាំងអស់នោះសុទ្ធតែមានលក្ខណះស្រដៀងគ្នា។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយថាខ្លួននឹងប្រើឡូហ្គោថ្មីនៅលើ យានយន្តអគ្គិសនី“ ម៉ូឌែល i4” ប៉ុន្តែមិនមានផែនការប្រើប្រាស់វាលើម៉ូដែល BMW ថ្មីផ្សេងទៀតនោះទេ។
អ្នកគាំទ្រ BMW បានឆ្ងល់ជាយូរមកហើយថាតើយីហោរបស់ក្រុមហ៊ុននេះតំណាងឱ្យអ្វី។ មានការនិយាយថារង្វង់តូចចែកចេញជាបួនជ្រុងរាងត្រីកោណពណ៌ខៀវនិងពណ៌សនៅចំកណ្តាលតំណាងអោយក្បាលម៉ាស៊ីនរថយន្ដ។
ប៉ុន្ដែទោះយ៉ាងណា អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថាពណ៌ខៀវនិងសពិតជាតំណាងឱ្យទីក្រុងបាវ៉ារៀ របស់ប្រទេសអាល្លឺម៉ង់។
ប្រភព oreintaldialy
សម្រួលអត្ថបទដោយ៖Soeur sophea