សុខ ពិសី លើកទឹកចិត្តលោកគ្រូពេទ្យ អ្នកគ្រូពេទ្យខ្មែរ ខណៈពេលកំពុងតែប្រយុទ្ធប្រឆាំង ជាមួយវីរុស កូវីដ ១៩ យ៉ាងស្វិតស្វាញ ជូនពរឲ្យពួកគាត់ មានសុវត្ថិភាពគ្រប់ៗគ្នា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងសំនៀងផ្អែម ស្រទន់ ដែលតែងតែឆក់យកបេះដូង ហ្វេនៗ និងមហាជន ឲ្យលក់រាល់ពេលបានស្តាប់ កញ្ញា បកស្រាយចម្រៀងម្តង ពេលនេះកញ្ញា មានតែការផ្តល់កំលាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលកំពុងតែប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង យ៉ាងស្វិតស្វាញផងដែរ។

តារាចម្រៀង កញ្ញា សុខ ពិសី បានធ្វើឲ្យមហាជន លាន់មាត់សរសើរពីទឹកចិត្ត របស់កញ្ញា ដោយកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានទិញ មកលែងឲ្យមានសេរីភាពក្រោយពីបានឃើញ បងប្រុសម្នាក់ គាត់ដឹកឆ្កែលក់តាមផ្លូវនោះ ទើបធ្វើឲ្យអ្នកនាង មិនអាចទប់ចិត្តបាន ក៏សម្រេចចិត្តទិញឆ្កែទាំងអស់នោះ ឲ្យមានសេរីភាពវិញ។

ដោយឡែកនៅមុននេះបន្តិច នៅលើបណ្តាញសង្គមរបស់កញ្ញា បានបង្ហោះសារថា "ស៊ូៗឡើង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ប្រជាជនកម្ពុជាទាំងអស់ចាំផ្តល់កំលាំងចិត្ត?សូមវត្ថុសក្តិសទ្ធិក្នុងលោកជួយឃុំគ្រងថែរក្សាប្រជាជនកម្ពុជាអោយរួចផុតពីគ្រោះអក្រក់និងសុខសប្បាយទាំងអស់គ្នា?"។

ប្រភព៖ Sok Pisey Official