ហេតុអ្វីទេវតាដាក់ទោសខ្ញុំម្ល៉េះ? បន្ទាប់ពីម៉ាក់ចែកឋានទៅ​ កូនបានសន្យាថា កូននឹងមើលថែប៉ា និងប្អូនស្រីឲ្យបានល្អ តែពេលនេះ អ្នកទាំងអស់ទៅចោលកូនហើយ...
ស៊ីហៀង
-

ជីវិតរបស់មនុស្សម្នាក់ៗគ្មាននរណាម្នាក់អាចកំណត់បានថា ខ្លួនឯងរស់ដល់ថ្ងៃណា​ ឬពេលណា ថ្ងៃស្អែក ថ្ងៃខានស្អែកបាននោះទេ ព្រោះអ្វីៗទេវតាជាកំណត់ ហើយចំពោះរឿងមួយនេះ ក៏គ្មាននរណាអាចគេចផុតបាននៅក្នុងមួយជីវិតនេះ។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey Mean គាត់បានធ្វើការបង្ហោះសារទាំងទឹកភ្នែក ទាំងក្តីអស់សង្ឃឹម បន្ទាប់ពីទទួលដំណឹងថា លោកមានគុណ និងប្អូនស្រី ត្រូវបានរថយន្តមួយគ្រឿងបុកផ្តា ច់សង្ខារអ្នកទាំងពីរ ដោយសារតែជនបង្ករូបនោះ បើកបរទាំងស្ថានភាពស្រវឹង។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "...អូនប្រាប់ថាថ្ងៃទី22 ជាថ្ងៃកំណេីតអូន អូនចង់បានកាដូរ ពីបងស្រី បងទេីបតែជូនអូនទៅទិញកាដូរអោយមុនថ្ងៃ2ថ្ងៃ សោះ ហេតុអីអូនទៅចោលបង ...ប៉ាប្រាប់កូនថាប៉ាចង់កាត់វ៉ែនតា តែកូនរវល់ពេកមិនទាន់មានពេលជូនប៉ាទៅកាត់ តែឥលូវប៉ាលែងនៅក្បែរកូនទៀតហេីយ។

ប្អូនស្រីកំសត់ នឹងប៉ា តែមួយគត់របស់កូន 4 ឆ្នាំមុនម៉ាក់ទៅចោលកូនហេីយ ចុះម៉្តេចឡេីយមកឆក់ពង្រាត់ លោកឪពុក នឹងប្អូនតែម្នាក់គត់ខ្ញុំទៅទៀត។

ប៉ា ម៉ាក់ ប្អូនស្រី ទៅចោលខ្ញុំអស់ហេីយ ។ លោកអេីយហេតុអ្វីមកឆក់យកមនុស្សជាទីស្រលាញ់ពីខ្ញុំ។ ...បងបានសន្យាជាមួយម៉ាក់មុនពេលម៉ាក់ស្លាប់ ថាបងនឹងចិញ្ចឹមមេីលថែ អូន នឹងប៉ាពេលបងរៀនចប់ មានការងារល្អ មានប្រាក់ចិញ្ចឹមប៉ា នឹងប្អូន។

កូនខំប្រឹងរាល់ថ្ងៃគឺដេីម្បីអ្នកទាំងពីរ បន្ទាប់ពីម៉ាក់បានចែកឋានទៅ ឥលូវសូម្បី ប៉ានឹងប្អូន ក៏ទៅដែរ ។ ទៅអស់ហេីយ ទៅអស់ហេីយគ្មានសេស សល់ទេ មនុស្សជាទីស្រលាញ់ គាត់ជាក្តីសង្ឃឹមតែមួយគត់ដែរជំរុញអោយខ្ញុំពុះពារតស៊ូក្នុងជីវិតនេះ ។លាហេីយ ប្អូនស្រីឆ្លាត នឹងលោកប៉ាដ៏កំសត់របស់កូន លារហូតហេីយ"។

ប្រភព៖​  Srey Mean