ការពារប្រសើរជាងព្យាបាល...កាត់បន្ថយការចេញក្រៅ ហើយគាំទ្រផលិតផលខ្មែរ តារាល្បីៗ នាំគ្នាកម្ម៉ង់បន្លែស្រស់ៗ ពីផ្សារទំនើបកសិផលធម្មជាតិរបស់លោក...
ស៊ីហៀង
-

តារាចម្រៀង ពេជ្រ សោភា ដ៏មានប្រជាប្រិយភាព ដែលទទួលបានការកោតសរសើរពីសំណាក់ មហាជន និង ហ្វេនៗនៅក្នុងហ្វេសប៊ុក ដោយសារតែបទចម្រៀងថ្មីៗ និងទឹកដមសំលេង របស់អ្នកនាង ។ 

កាលពីថ្ងៃម្សិលមិញនេះ អ្នកនាងបានបង្ហោះសារពីក្តីបារម្ភ ចំពោះសាច់ញាតិ ក្រុមគ្រួសារ ដែលត្រូវទៅប្រឈមនិងវីរុស កំពុងតែប្រឈមមុខនិងការលំបាក ។ ដោយឡែកអ្នកនាង ក៏បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុក ថា "រាល់ថ្ងៃបងស្រីខ្ញុំទៅផ្សារទិញម្ហូប បងប្អូនដឹងទេថាខ្ញុំបារម្ភនឹងបងស្រីខ្ញុំប៉ុណ្ណា?ការពារប្រសើរជាងព្យាបាល ខ្ញុំដើម្បីកុំអោយគាត់ចេញក្រៅព្រោះយើងមើលមិនឃើញ កូរ៉ូណានៅទីណានោះទេ។ ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត់ត្រា Call កម្ម៉ង់ ភ្លាម ដឹកដល់ផ្ទះភ្លាម កប់ៗម៉ង"។

ជាមួយគ្នានោះផងដែរ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានទិញឥវ៉ាន់ស្តុកទុក សម្រាប់ការហូបចុកប្រចាំថ្ងៃ ចៀសវាងការចេញទៅក្រៅប្រសើរជាងចេញទៅក្រៅ ព្រោះយើងមិនអាចដឹងថា វីរុសកូវីដ១៩ វានៅ ទីណា កន្លែងណា នោះ។ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសារថា "កាត់បន្ថយការចេញក្រៅ ហើយគាំទ្រផលិតផលខ្មែរ ឡើងថ្មីៗ ស្រស់ៗ ពីផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត់ត្រា ?? Call កម្ម៉ង់ ភ្លាម ដឹកដល់ផ្ទះភ្លាម ?? ឡូយមែន ?"។

អ្នកនាងពេជ្រ សោភា សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះវីរុសកូវីដ១៩ សូមឲ្យបងប្អូនលាងដៃ និងសាប៊ូ ឬ ជេលលាងដៃឲ្យបានស្អាត លាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់ រាល់ពេលចេញទៅក្រៅគ្រប់ពេល ដើម្បីសុវត្ថិភាព និងសុខភាពរបស់បងប្អូនទាំងអស់គ្នា៕

ប្រភព៖ ពេជ្រ សោភា