អ្នកនាង ទៀងមុំ សុធាវី និង ស្វាមី បានចូលរួមបរិច្ចាគ ទឹកប្រាក់ ទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ រហូតដល់...
ស៊ីហៀង
-

ភ្នំពេញ៖ ខណៈពេលដែលពិភពលោកទាំងមូលកំពុងតែស្ថិតនៅក្នុងភាពភ័យខ្លាចខ្លាំង ចំពោះបញ្ហាជំងឺឆ្លង កូវីដ១៩ ដែលកំពុងវាយលុកទូទាំងពិភពលោក ក្នុងនោះ កម្ពុជាយើងក៏មានត្រូវបានមេរោគឆ្លងមួយនេះផងដែរ ។ នាពេលបច្ចុប្បន្ននេះ កម្ពុជាយើងមានចំនួនអ្នកឆ្លងចំនួន៩១នាក់ហើយ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានបង្ហោះសារថា "តារាចម្រៀងដែលបានបរិច្ចាគទឹកប្រាក់ច្រើនជាងគេសម្រាប់ "មូលនិធិសិល្បករកូវីដ១៩" តារាចំរៀងមនោសញ្ជេតនាអ្នកនាង ទៀងមុំ សុធាវី និង ស្វាមីលោក ជួន សុកាន់ណារឹទ្ធ បានបរិច្ចាគទឹកប្រាក់ $5000(ប្រាំពាន់ដុល្លារ) ចូលរួមទប់ស្កាត់ និងព្យាបាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អរគុណបងប្អូនដែលបានគាំទ្រសកម្មភាពមនុស្សធម៌ប្រឆាំងជំងឺCOVID-19ទាំងអស់គ្នា????"។

អ្នកនាងក៏បានលើកឡើងថា "ជាទឹកចិត្តចូលរួមចំណែកដ៏សែនរីករាយបំផុតពីនាងខ្ញុំនិងក្រុមគ្រួសារសូមបួងសួងដល់ទេវតា សូមជួយថែរក្សាបងប្អូនខ្មែរយេីងទាំងក្នុងនិងក្រៅប្រទេសឲជៀសផុតពីជំងឺដ៏កាចសាហាវនេះផងចុះ"។

ប្រភព៖ Heng Loong