ឯកឧត្តម ពេជ្រ ស្រស់ ស្នើសូមសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក IMAN-KH ព្រោះថា...
ឯកឧត្តមពេជ្រ ស្រស់ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយស្នើឲ្យសមត្ថកិច្ចជួយចាត់ការលើ ម្ចាស់គណនីហ្វេសប៊ុក IMAN-KH ដោយបុគ្គលរូបនេះ បានប្រើពាក្យសម្តីមិនសមរម្យ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ បានបង្ហោះសារថា "ការសុំទោសគឺធ្វើបានតែកំហុស ណា ដែលមានលក្ខណៈស្រាល និងទម្ងន់កំហុសមិនស្ថិតនៅក្នុង ក្រមព្រហ្មទណ្ឌតែប៉ុណ្ណោះ ប៉ុន្តែ លោកបានសាងនូវកំហុសធ្ងន់ធ្ងរ ណាស់សម្រាប់ជនជាតិខ្មែរទូទាំងនគរ ដូច្នេះសូមសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ ដើម្បីកុំឲ្យលោក ចំប៉ី ខ្មៅ (យិន ហេង) ស្រែកអយុត្តិធម៌ ចំពោះខ្លួនគាត់។ ២៦/០៣/២០២០"។








ប្រភព៖ Pich Sros - ពេជ្រ ស្រស់
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។