រំភើបចិត្តណាស់...តារាចម្រៀង ឆាយ វីរៈយុទ្ធ និងគ្រួសារ បានឧបត្ថម្ភអង្ករ ៦តោន រយៈពេល៣ខែ ជួយដល់បងប្អូនសិល្បករ និង...
ស៊ីហៀង
-

តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ឆាយ វីរៈយុទ្ធ ព្រមនិងគ្រួសាររបស់លោកបានឧបត្ថម្ភអង្ករ ៦តោន រយៈពេល៣ខែ ក្នុងនោះសិល្បករដែលខ្វះខាត ៣តោន និងប្រជាជនខ្វះខាត ៣តោន ខណៈពេលដែលជំងឺកូវីដ១៩កំពុងតែរាតត្បាត មិនមានចំណូលគ្រប់គ្រាន់។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានបង្ហោះសារឲ្យដឹងថា "ដំណឹងល្អសម្រាប់សិល្បៈចាស់ជរា និង សិល្បករសិល្បការិនីនិងប្រជាជនដែលខ្វះខាតដោយសារបាត់បង់ប្រាក់ចំណូល!

តារាចម្រៀង ឆាយ វីរៈយុទ្ធ និងគ្រួសារ ជាម្ចាស់អង្ករម៉ាក “ ស្ដេចអង្ករ “ ផលិតដោយ រោងម៉ាសុីនកិនស្រូវ ហាក់ សែ បានឧបត្ថម្ភអង្ករ ៦តោន រយៈពេល៣ខែ ក្នុងនោះសិល្បករដែលខ្វះខាត ៣តោន និងប្រជាជនខ្វះខាត ៣តោន ខណៈពេលដែលជំងឺកូវីដ១៩កំពុងតែរាតត្បាត មិនមានចំណូលគ្រប់គ្រាន់។ សូមទំនាក់ទំនងសមាគមសិល្បករខ្មែរ ចាប់ពីពេលនេះតទៅលេខទូរសព្ទ 017 990 332"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងសូមអរគុណនូវទឹកចិត្តដ៏ល្អមួយនេះ សូមឲ្យគ្រួសាររបស់លោក ជួបតែរឿងល្អៗ លុយហូរចូលដូចទឹក និងមានសុភមង្គលជានិច្ច៕

ប្រភព៖ Heng Loong