មានណេតយីហោ RI សង្ស័យបង្កប់ល្បែងភ្នាល់បាល់ , ម្ចាស់កំពុងពង្រីកសាខាក្នុងខណ្ឌសែនសុខ ខណៈអាជ្ញាធរនៅស្ងៀមហាក់មិនដឹងរឿងនេះសោះ
ស៊ីហៀង
-

ភ្នំពេញៈ មួយរយះនេះគេសង្កេតឃើញថាម្ចាស់ណេតយីហោ RI កំពុងបានចិត្តក្នុងការពង្រីកសាខារបស់ខ្លួននៅតាមបណ្តាលខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌសែនសុខតែម្តង ។

ជាក់ស្តែងនៅតាមបណ្តោយផ្លូវ សឡាង (ហៅផ្លូវ៣៧១ ) សង្កាត់អូបែកក្អម មានចំនួន២ទីតាំង ,នៅតាមបណ្តោយផ្លូវ៥៩៨ មុខKTV បេសស្តា សង្កាត់ទឹកថ្លា ១ទីតាំង នឹងនៅខាងក្រោយKTV ញូវស្តាត ១ទីតាំង នឹងមានទីតាំងផ្សេងទៀត ។

មជ្ឈដ្ឋានជាច្រើនបានលើកជាចម្ងល់ថា មូលហេតុអ្វីបានជាម្ចាស់ទីតាំងណេតយីហោ RI មានសមត្ថភាពបើកបំបែកសាខាទីតាំងណេតជាច្រើនបានក្នុងខណ្ឌសែនសុខ? ហើយក៏មិនដឹងថាម្ចាស់ទីតាំងនោះមានខ្សែស្រឡាយនឹងខ្នងបង្អែកធំប៉ុណ្ណាទេបានដូចជាខ្លាចញញឹតជាមួយអាជ្ញាធរខណ្ឌបន្តិចសោះ ។

ជុំវិញបញ្ហានេះក្រុមការងារយើងមិនទាន់សុំការបភ្លឺពីលោក ម៉ូវ ម៉ានិតអភិបាលខណ្ឌនឹងលោក ហួរ ម៉េងវាំង អធិការខណ្ឌបាននោះទេ ។ មហាជនសង្ឃឹមថាអាជ្ញាធរនឹងមានវិធានការទៅលើទីតាំងទាំងនោះ ព្រោះទីតាំងអាចជាកន្លែងលាក់ខ្លួនរបស់ក្រុមល្មើស ឬក៏អាចបង្កបជួ ញដូ រនឹងប្រើប្រាស់ថ្ នាំ  ញៀ  នក៏ថាបាន៕

ដោយ៖ ភារ៉ា