ត្រៀមរួចរាល់ហើយ...លោក​ ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី​ បើកយុទ្ធនាការទ្រង់ទ្រាយធំ ចែកចាយសាប៊ូលាងដៃចំនួន ៥០០០០ដុំ ជូនដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ...
ស៊ីហៀង
-

លោក​ ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី​ ដែលជាបុគ្គលម្នាក់ មានគំំនិតច្នៃប្រឌិតខ្ពស់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក បានធ្វើឲ្យលោកមានគំនិតថ្មីៗ ដូចជាការអប់រំអំពីការពាក់ម៉ាស ការលាងដៃនិងជែល ឬ ការលាងដៃនិងសាប៊ូជាដើម។ 

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហោះសារថា "ត្រៀមរួចរាល់ហើយ! ថ្ងៃស្អែកនេះរដ្ឋបាលស្រុកបន្ទាយស្រីនឹងបើកយុទ្ធនាការទ្រង់ទ្រាយធំ ដោយប្រើប្រាស់កំលាំងស្ម័គ្រចិត្តសរុប៥០០នាក់ ចែកចេញជា36ក្រុម ដើម្បីចែកចាយសាប៊ូលាងដៃចំនួន ៥០០០០ដុំ និងផ្សព្វផ្សាយខិត្តបណ្ណអប់រំពីមេរោគកូវីដ១៩ចំនួន ៥០០០០សន្លឹក ជូនទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនីមួយៗដោយផ្ទាល់។

ជំនួសមុខអោយប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីទាំងមូល ខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបង្ហាញពីសណ្តានចិត្តខ្វល់ខ្វាយនិងព្រួយបារម្ភដល់ប្រជាជននៅតាមទីជនបទ តាមរយៈការចូលរួមឧបត្ថម្ដដ៏មានអត្ថន័យនេះ។ ខ្ញុំក៏សូមអរគុណដល់ប្អូនៗយុវជន(សសយក)ស្រុកបន្ទាយស្រីទាំង៥០នាក់ ដែលបានចំណាយពេល២យប់២ថ្ងៃពេញ ស្ម័គ្រចិត្តវេចខ្ចប់និងចងសាប៊ូភ្ជាប់នឹងខិត្តបណ្ណដ៏ច្រើនសន្ធឹកសន្ធាប់នេះ។

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan