ក្រសួងអប់រំ យុវជន និងកីឡា ស្នើផ្អាកការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈជាប្រមូលផ្តុំ ជាបណ្តោះអាសន្ន
ក្រសួងអប់រំ យុវជន និងកីឡា សំណើផ្អាកការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ នៅតាមទីតាំងកីឡាដ្ឋានសាធារណៈនិងឯកជន ជាបណ្តោះអាសន្ន។
តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថាៈ កន្លងមកក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំស្តីពី ការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណជាបណ្តោៈអាសន្ន និងការកំណត់ការលេងកីឡាឬហាត់ប្រាណ ដែលមានលក្ខណៈប្រមូលផ្តុំមិនឲ្យលើសពី១០នាក់ រួចមកហើយ។ ក្នុងស្មារតីបង្កើនការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើផ្អាកការលេងកីឡា ឬ ការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ ជាបណ្តោៈអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរីករាលដាលនេះត្រូវបានបញ្ចប់។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។