រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកតំណែងស្នងការរងខេត្តព្រះសីហនុម្នាក់ ព្រោះបានល្មើសវិន័យនគរបាលជាតិ
Sokli
-

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានដកហូតមុខតំណែងលោក ហម សុវណ្ណរិទ្ធ ពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន។

សេចក្តីប្រកាសនេះ បញ្ជាក់ថា ត្រូវផ្ទេរភារកិច្ចដោយបង្ខំចំពោះវរសេនីយ៍ត្រី ហម សុវណ្ណរិទ្ធ មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យទៅបម្រើការងារនៅអង្គភាពអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលជាតិ។ សេចក្តីប្រកាសនេះត្រូវធ្វើឡើងចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។