ជួយស៊ែរផង...ប្អូនប្រុសម្នាក់ គាត់បានជ្រុះបាត់កាបូបលុយ បើបងប្អូនរើសបាន គាត់នឹងមានសាគុណជូនចំនួន ១ពាន់ដុល្លារ...
កាលពីថ្ងៃម្សិលមិញនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា លឹម កុកថៃ គាត់បានជ្រុះបាត់កាបូបលុយ ដោយនៅក្នុងនោះមាន កាតគ្រីឡានម៉ូតូ ប័ណ្ឌបេីកបរ អត្តសញ្ញាណប័ត្ត កាតធនាគារ ព្រមទាំងលុយមួយចំនួនទៀតផង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ខ្ញុំបាទ លឹមកុកថៃ ថ្ងៃនេះខ្ញុំបានបាត់ការបូបលុយ នៅក្នុងនោះមានលុយមួយចំនួនតែវាមិនសំខាន់ទេ តែអ្វីដែលសំខាន់ក្នុងនោះមានកាតគ្រីឡានម៉ូតូ ប័ណ្ឌបេីកបរ អត្តសញ្ញាណប័ត្ត កាតធនាគារបងប្អូនណាជួយ share ផង បេីបានឃេីញខ្ញុំនឹងជូនជាសកុន នៅម្ដុំផ្សារអូឡាំពិក ជូន1000$"។

អាស្រ័យហេតុនេះ បើសិនបងប្អូនរើសបាន សូមមេត្តាប្រគល់កាបូប និងឯកសារដែលមាននៅក្នុងនោះ ជូនគាត់វិញផង ព្រោះវាសុទ្ធតែជាឯកសារចាំបាច់បំផុត សម្រាប់គាត់ ៕



ប្រភព៖ លឹមកុកថៃ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។