ប្លែករហូត ស្អាតរហូត ស្រុកបន្ទាយស្រី ដោយសារអ្នកភូមិចេះសាមគ្គីគ្នារៀបចំបានយ៉ាងស្អាតដោយការដោតទង់ជាតិនៅមុខផ្ទះក្នុងពេលបុណ្យជាតិ
បន្ទាយស្រី «ផ្កាទង់ជាតិខ្មែរ ??????» កំពុងតែរីកស្រស់បំព្រង នៅក្នុងសួនបុប្ផានៃភូមិព្រះដាក់ ស្រុកបន្ទាយស្រី ចៃដន្យធ្វើដំណើរឆ្លងកាត់ភូមិព្រះដាក់ទៅធ្វើការព្រឹកមិញ ខ្ញុំពិតជាភ្ញាក់ផ្អើលនឹងទិដ្ឋភាពដ៏កម្រនៃការរៀបចំរបស់អ្នកភូមិ សម្រាប់ក្នុងឱកាសចូលឆ្នាំថ្មី។
ប្រពៃណីនៃការដោតទង់ជាតិនៅមុខផ្ទះក្នុងពេលបុណ្យជាតិ ភាគច្រើនមានសល់តែនៅតាមភូមិប៉ុណ្ណោះ ហើយរឹតតែស្ងើចសរសើរ ដែលប្រជាពលរដ្ឋនៅក្នុងភូមិនេះ ចេះច្នៃយកដងអំពូលសូឡាមានស្រាប់ យកមកចង់លម្អជាមួយទង់ជាតិ មើលទៅស្អាតម្យ៉ាងដែរ... «ព្រះដាក់ភូមិខ្ញុំ តែងខ្លួនយ៉ាងហំ ទទួលឆ្នាំថ្មី តែឆ្នាំនេះលើក ព្រោះមេរោគថ្មី ឆ្នាំក្រោយរួចដៃ លកលៃម្តងទៀត!» #ព្រះដាក់ភូមិខ្ញុំ ៕ ប្រភពពីលោក អភិបាលស្រុក ៖ ឃឹម ហ្វីណង់ - Khim Finan
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។