នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅវិល្លាម បានបង្ហោះសារនៅក្នុងលើបណ្តាញសង្គមហ្វេសប៊ុក "ខ្ញុំមិនលេីកលែងទេជុំវិញករណី អាជ្ញាធរ ដឹកនាំដោយ ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុកព្រៃនប់ និងមន្ត្រី បរិស្ថាន ដែលមកហាមឃាត់ដំណេីរបេសកកម្មស្របច្បាប់របស់ខ្ញុំ ហេីយករណីពលរដ្ឋប្ដឹងឈ្មោះ ព្រំ ប៊ុន្នី និង ហួរយៃ ថាបង្ខាំងមនុស្ស ខ្ញុំនិងបន្តស៊េីបអង្កេតបន្ថែមដេីម្បីរកការពិត

ជុំវិញបញ្ហានេះខ្ញុំសូមលេីកឡេីងសង្ខេប អំពីករណីដ៏រសេីបនេះដូចតទៅ
កាលពីថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០២០ នេះខ្ញុំបានចុះបេសកកម្ម ដោយសហការជាមួយមន្ត្រីលេខាធិការដ្ឋាន មកពីទីស្ដីការនាយករដ្ឋមន្ត្រី ២ រូប ការចុះបេសកម្មនេះគឺយោងតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មាត្រា១០ និងមាត្រា ១៥ និងផ្អែកលេីលិខិតឧទ្ទេសនាមលេខ ១៥៩ឧទន ដេីម្បីស្រាវជ្រាវរកការពិត ជុំវិញពាក្យបណ្ដឹងរបស់ពលរដ្ឋ៤រូបតំណាងអោយ ១៣៤ គ្រួសារ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលប្ដឹង ឈ្មោះ ហួរ យ៉ៃ អធិការនគបាលស្រុកព្រៃនប់ និង នាយករងរដ្ឋបាលសាលាស្រុក ឈ្មោះ ព្រំ ប៊ុន្នី ដែលលេីពាក្យបណ្ដឹងអះអាងថា ឈ្មោះ២នេះដឹកនាំកម្លាំងចាប់មនុស្ស ឡោមព័ទ្ធ និងបង្ខាំងមនុស្ស ។ នៅម៉ោង២កន្លះថ្ងៃត្រង់នៅពេលក្រុមការងារទៅដល់ ក្រុមសន្ដិសុខឯកជនមួយក្រុមមករារាំង និងថតស្លាកលេខរថយន្ត ថតរូបក្រុមការងារ ដោយ«ខុសច្បាប់» រហូតដល់មួយសន្ទុះ មន្ត្រីបរិស្ថានម្នាក់មកសួរនាំអំពីគោលបំណងរបស់យេីងខ្ញុំ ពួកយេីងខ្ញុំក៏បានប្រគល់លិខិតបេសកកម្ម អោយពិនិត្យ ។ ហេីយមន្ត្រីបរិស្ថានរូបនេះបានអោយយេីងខ្ញុំចាំមេគេសិន រហូតកន្លះម៉ោងក្រោយក៏លេចមុខនាយករងរដ្ឋបាលសាលាស្រុកព្រៃនប់ឈ្មោះ ព្រំ ប៊ុន្នី ដែលជា មុខសញ្ញាម្នាក់ក្នុងពាក្យបណ្ដឹង មកថតលិខិតបេសសកម្ម សួរនាំ អូសបន្លាយពេលវេលានិងមិនអោយក្រុមការងារបានទៅដល់កន្លែងដដែល ក្នុងនោះមន្ត្រីបរិស្ថានម្នាក់ បានអះអាងថាទីនេះគឺតំបន់ឧទ្យានជាតិក្រោមការគ្រប់គ្រងរបស់បរិស្ថាន និងទាមទាអោយយេីងខ្ញុំសុំគោលការណ៍ពីក្រសួងបរិស្ថានទេីបចូលបាន តែផ្ទុយទៅវិញទីនោះសន្តិសុខឯកជនឈុតខ្មៅ ជិះចេញចូលសេរី ទោះយេីងខ្ញុំសម្របសម្រួលយ៉ាងណាក្ដី ការព្យាយាមរារាំងនេះអូសបន្លាយរហូតដល់ម៉ោង៥ល្ងាច ស្រាប់តែលេចមុខបុរសម្នាក់អះអាងថាខ្លួនតំណាងក្រុមហ៊ុន ហេីយមេខ្លួនមិនអនុញ្ញាតិអោយចូលទេរហូតការរារាំងអូសបន្លាយដល់ម៉ោងជិត៦ល្ងាចមេឃងងឹត ។

ដោយឡែកករណីនេះ ខ្ញុំនិងបន្តស៊េីបអង្កេតដដែល ព្រោះតួអង្គក្នុងពាក្យបណ្ដឹង ជាតួអង្គដែលមកហាមឃាត់ដំណេីរបេសកកម្ម ជាទូទៅនិងជាស្មារតីអង្គប្រជុំរបស់ឧត្តមក្រុមប្រឹក្សា គឺគ្មានភារៈនិងកាតព្វកិច្ចផ្ដល់ដំណឹងទៅអាជ្ញាធរជាមុនដេីម្បីចុះបេសកកម្មនោះទេ ព្រោះបេសកម្មចុះរកតម្រុយពិតរបស់អាជ្ញាធរដែលអសកម្មបំពានអំណាច ប្រសិនជាបែកធ្លាយដំណឹងជាមុន អាចមានការបោសសម្អាតទិដ្ឋភាពដែលនាំអោយក្រុមការងារពិបាកស៊េីបអង្កេត ខ្ញុំរីករាយស្វាគមន៍ប្រសិនមានច្បាប់មាត្រាណាដែលកំណត់ថាឧត្តមក្រុមប្រឹក្សាចុះបេសកកម្មត្រូវតែសុំការអនុញ្ញាត្តិពីមន្ត្រីថ្នាក់ក្រោមជាតិ
ហេីយខ្ញុំនិងប្រេីប្រាស់គ្រប់យន្តការច្បាប់ដេីម្បីចាត់វិធានការជុំវិញករណីនេះ ដោយផ្អែកលេីភស្តុតាងជាវីឌីអូឃ្លីប ជាច្រេីន ជាពិសេសសាក្សីដែលទទួលធុរកិច្ចក្នុងភារកិច្ចបេសកកម្មនេះ"។






ប្រភព៖ William Guang