ច្បាស់ ១០០% ហើយ ! ភិក្ខុ ឡុង ចន្ថា យល់ព្រមលាចាកសិក្ខាបទ(សឹក)ដោយព្រះអង្គឯង នៅថ្ងៃទី....ខាងមុខនេះ
-

ប្រិយមិត្តជាទីមេត្រី ដូចដែលបងប្អូនបានដឹងហើយថាករណីព្រះតេជគុណ ឡុង ចន្ថា ឃ ឡុង ចាន្ថា លួចទាក់ទងនិងប្រើពាក្យលែបខាយក្នុងន័យស្នេហាជាមួយនារីម្នាក់ បានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍មិនពេញចិត្តនិងថែមទាំងរិះគន់ព្រះតេជគុណ  យ៉ាងចាស់ដៃតែម្តង ។

ជាមួយគ្នានេះដែរព្រះតេជគុណ ឡុង ចន្ថា បានធ្វើកិច្ចសន្យាជាមួយមន្រ្តីសង្ឃ​ថា ព្រះអង្គ នឹងលាកចាកសិក្ខាបទ (សឹក) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ដោយពុំមានការបង្ខំលោកឡើយ ដោយព្រះតេជគុណ យល់ព្រមនិងសុខចិត្តសឹកដោយព្រះអង្គឯងដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កុំឲ្យរឿងវែងឆ្ងាយ ៕