មនុស្សម្នាក់ៗ រស់នៅលើផែនដីនេះ គ្មាននរណាម្នាក់ចង់រស់នៅ លំបាក ចង់ឲ្យខ្លួនឯងឈឺ គ្មាននរណាម្នាក់ចង់លើកដៃសូមអង្វរការជួយពីគេនោះទេ ។ នៅក្នុងស្ថានការក្រលំបាក គ្មានស្បៀងបរិភោគ លោកយាយម្នាក់ ដែលត្រូវទទួលបន្ទុកមើលថែកូន ដែលពិការតែម្នាក់ឯង។ ពីមុន ពេលដែលមិនទាន់មានជំងឺកូវីដ១៩ គាត់បានស៊ីឈ្នួលគេ លាងចាន ដើម្បីរកលុយបន្តិចបន្តួចនេះ មកទិញអង្ករ ទិញម្ហូប ហើយពេលខ្លះ បានម្ចាស់ហាងគាត់ឲ្យម្ហូបពិសារ តែចាប់តាំងពីមានជំងឺឆ្លងមក គ្រួសារគាត់កាន់តែយ៉ាប់ឡើងរាល់ថ្ងៃ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារថា "ខ្ញុំក៏មិនសូវមានអីប៉ុន្មានដែរ ?តែគាត់ដាច់ស្បៀងហើយ? ព្រោះតែ កូវីត 19 ?គួអោយអាណិតពេកក៏ចែករំលែកតាមសទ្ធាជូនគាត់ខ្លះទៅ ហើយបើបងប្អូនណាមានសទ្ធាចង់ជួយគាត់ជាស្បៀងអាហារ ឬថវិការខ្លះអាចមកជូនគាត់ដោយផ្ទាល់បាន គាត់រស់នៅភូមិទព័ស្ដេច ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ឬទាក់ទងតាមរយៈរូបខ្ញុំបាទក៏បានដែរ តាមទូរស័ព្ទលេខ 068/081 745775 សូមអរគុណទុកជាមុន??? កំពត ថ្ងៃទី 05 04 2020"។

មានវិដេអូ៖
ប្រភព៖ Chav Mearnup Keo Nimith