ចិត្តល្អណាស់បងស្រី...រថយន្តតំលៃជាងកន្លះលានដុល្លាររបស់អ្នកនាង Siv Mey ត្រូវបាន Pass app បើកមកប៉ះ បណ្តាលឲ្យរងការខូចខាត តែចុងក្រោយអ្នកនាង...
បងប្អូនប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ អ្នកលក់ផលិតផលដ៏ល្បីឈ្មោះ សាច់សខ្ចី អ្នកនាង សៀវ ម៉ី ដែលជាម្ចាស់ Siv Mey Online Shop និងពូកែវោហាស័ព្ទ បានបង្ហោះសារនៅថ្ងៃទាំងពិបាក ទាំងពិបាកចិត្ត ដោយមានលោកតាកង់បីម្នាក់ បានបើកប៉ះរថយន្តរបស់អ្នកនាង ។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានបង្ហោះសារថា ហុឹម អត់ដឹងនិយាយថាម៉េចលោកពូអើយដឹងហើយថាផ្លូវស្ទះ ហេតុអីបានលោកពូរុកចូលមកទៀត? ដល់ប៉ះចឹងមានអ្វីក្រៅពីពាក្យសុំទោស ...! សូមបងប្អូនម៉ូតូកង់បីមួយចំនួនមេត្តាបើកបរ អោយមានសិលធម៍ និង ដោយប្រុងប្រយត្ន័ផង នៅពេលដែលប៉ះគ្នាវាគ្មានផលចំនេញទេ សូមលើកក្រោយលោកពូប្រុងប្រយត្ន័ណា បើប៉ះអ្នកផ្សេងគេមិនយល់ពូ ពូធ្ងន់កហើយ?"។

ដោយឡែកអ្នកនាង កាលពីពេលថ្មីៗនេះ អ្នកនាង ក៏បានធ្វើការចែកស្បៀងអាហារ ដល់ជនទីទាល់ក្រ យ៉ាងច្រើនកុះករ ដែលទទួលបានការចាប់អារម្មណ៍និងការកោតសរសើរយ៉ាងខ្លាំង៕
















ប្រភព៖ Siv mey Online Shop
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។