ជាការពិតណាស់រឿងក្តីស្នេហា រឿងនិស្ស័យ សុទ្ធតែសម្រាប់មនុស្សយើងម្នាក់ៗ ដែលកើតមកលើផែនដីមួយនេះ ទោះបីជាក្នុងកាលៈទេសៈបែប ជួបគ្នាក្នុងស្ថានការបែប កន្លែងណា ពេលណា ឲ្យយើងមាននិស្ស័យ គង់តែបានជួបគ្នា ដូចជាពាក្យមួយដែលគាត់តែងតែនិយាយថា មាននិស្ស័យគង់បានជួបគ្នា។

ការស្រលាញ់ គ្មានប្រកាន់វ័យ ឬ ភេទនោះទេ តែមនុស្សយើងទៅវិញទេ ដែលជាអ្នកប្រកាន់នោះ។ ពីមុនឲ្យតែឃើញមនុស្សប្រុស ស្រលាញ់ប្រុសគ្នា ឬ មនុស្សស្រីគាត់ស្រលាញ់ភេទដូចគ្នា គ្រប់គ្នាតែងសំលឹងសំលក់ ដៀមដាម ថាបែបនេះ ថាបែបនោះ ។ បើអ្នកជ្រើសរើសផ្លូវមួយដែលល្អហើយ អ្នកគួរតែបន្តវាទៅមុខទៀត ហើយត្រូវមើលថែ វាឲ្យបានល្អ មិនថាស្នេហានោះ ស្ថិតនៅក្នុងភេទអ្វីក៏ដោយ អ្នកត្រូវតែហ៊ានបង្ហាញវាចេញមក និងធ្វើឲ្យការស្រលាញ់មួយនេះ ល្អជាងគូរស្វាមីស្រលាញ់ភេទផ្ទុយគ្នាទៀត។ រឿងភេទវាមិនមែនជាបញ្ហានោះទេ គ្មានកូនក៏មិនមែនជាបញ្ហានោះ សំខាន់អ្នកទាំងពីរចេះស្រលាញ់គ្នា យល់ចិត្តគ្នា និងមើលថែគ្នាឲ្យយូរអង្វែងទៅគឺល្អណាស់ទៅហើយ។

តារាមហាទើស លោកម៉ៃ សុគន្ធ ដែលជាតារាចម្រៀងម្នាក់ មានឈ្មោះបោះសំលេង និងមានការគាំទ្រ ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើននោះ កាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហោះសារ អមជាមួយនឹងគូរស្រករមួយគូរ ដែលពួកគាត់បានរៀបការជាមួយគ្នា ដោយនៅក្នុងសារនោះ លោកបានសរសេរថា "មិនមែនរើសអើងទេ ថា ប្រុសនិងស្រី រៀបការព្រោះខ្លាចមេបាកាច់ ព្រោះត្រូវមានកូនបន្តវង្សត្រកូល ?ចុះអែង ចាងុយងុយ ដូចគ្នានឹងរៀបការដែរ មេបាគាត់មិនកាច់ទេ ????ព្រោះវាអត់កូន?ចង់ស្រឡាញ់អីស្រឡាញ់ទៅ ចាំបាច់រៀបការអីណា?"។

ចុងក្រោយសូមជូនពរឲ្យអ្នកទាំងពីរ មានសេចក្តីសុខ ចេះស្រលាញ់គ្នា មើលថែគ្នា និងត្រូវចេះដឹកដៃគ្នាទៅមុខរហូតតទៅ៕







ប្រភព៖ ម៉ៃ សុគន្ធ