កុំស្តាប់តែម្ខាង! គូរដណ្តឹងនារីរងគ្រោះ នឹងធ្វើការឡាយផ្ទាល់ដើម្បីបកស្រាយអំពីលោក ឡុង ចន្ថា និយាយបំភ្លើសការពិតជាមួយអ្នកការសែត នៅវេលាម៉ោង....
សីហា
-

​ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រី ដូចដែលបងប្អូនបានដឹងហើយថាករណីព្រះតេជគុណ ឡុង ចន្ថា ឃ ឡុង ចាន្ថា លួចទាក់ទងនិងប្រើពាក្យលែបខាយក្នុងន័យស្នេហាជាមួយនារីម្នាក់ បានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍មិនពេញចិត្តនិងថែមទាំងរិះគន់ព្រះតេជគុណ យ៉ាងចាស់ដៃតែម្តង ។ មិនយូរប៉ុន្មាន ព្រះតេជគុណ ឡុង ចន្ថា បានធ្វើកិច្ចសន្យាជាមួយមន្រ្តីសង្ឃ​ថា ព្រះអង្គ នឹងលាកចាកសិក្ខាបទ (សឹក) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ដោយពុំមានការបង្ខំលោកឡើយ ដោយព្រះតេជគុណ យល់ព្រមនិងសុខចិត្តសឹកដោយព្រះអង្គឯងដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កុំឲ្យរឿងវែងឆ្ងាយ ។

រួមជាមួយគ្នានោះដែរគណនីហ្វេសប៊ុកឈ្មោះ Kun Sokaldara ដែលជាគូរដណ្តឹងនារីរងគ្រោះ ក៏បានបង្ហោះសារថា “ជម្រាបសួរ បងប្អូនទាំងអស់គ្នា ខ្ញុំនឹងគូរដណ្ដឹងខ្ញុំ នៅល្ងាច ថ្ងៃនេះវេលាម៉ោង5:30Pm ខ្ញុំនឹងធ្វើការឡាយផ្ទាល់ដើម្បីបកស្រាយអំពីលោកសង្ឃ ឡុង ចន្ថា និយាយបំភ្លើសការពិតជាមួយអ្នកការសែតចោទមកលើខ្ញុំនឹងគូរដណ្ដឹងខ្ញុំ សូមអរគុណ”។

សូមបញ្ជាក់ថា នាពេល​ថ្មីៗ​នេះ​ភិក្ខុ ឡុង ចន្ថា តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​បែកធ្លាយ​វីដេអូ​សំឡេង​ឆាត និង​ទូរស័ព្ទ ជាមួយ​នារី​ស្រស់ស្អាត​ម្នាក់ ។ វីដេអូ​មួយ​នោះ បានបង្ហាញ​ពី​សកម្មភាព​ភិក្ខុ ឡុង ចន្ថា បាន​តេ​ទៅ​នារី​ម្នាក់ ដែលមាន​សង្សារ​ហើយ​រួចទៅហើយ តាម​តាមរយៈ​Messenger ដោយបាន​ផ្លែផ្កា​ផ្តោះផ្តង​ពាក្យសម្តី និង​បបួល​ណាត់ជួប​នារី​នោះ​នៅ​វត្ត​ស្អាង​ភ្នំ​ទៀតផង​។ 

ដោយឡែក ព្រះសង្ឃ ឡុង ចន្ថា ក៏បាន​តបត​ទៅវិញ​ថា ៖ “​លោក​ទុក​មុខ​ទុក​មាត់​ឲ្យ​ទើប​មិន​ចង់​បង្ហោះ​ជា​សាធារណៈ អ្វី​ដែលជា​ការពិត លោក​ហ៊ាន​ទ​ទូល​ខុសត្រូវ​ចង់ដឹង​ច្បាស់ ហៅ​នាង​មក​និយាយ​ទល់មុខ​បាន ថា​លោក​និយាយ​លេង​ឬ​និយាយ​ក្នុងន័យ​អ្វី ? ចំពោះ​ឆា​ត់​គេ​បង្ហោះ​នោះ គឺមាន​ការរៀបចំ​ទុក​ធ្វើ​ស៊ី​លោក​ជាមុន លោក​តាមដាន​ដល់ផ្ទះ​ឲ្យ​មេភូមិ​មេ​ប៉ុស្តិ៍ និយាយ​សម្រួល​ដើម្បី​កុំ​ឲ​នាង​អាប់ឱន​តែ​នាង​យំ​រហូត​ខ្លាច​ខូច​ឈ្មោះ ចុះឈ្មោះ​លោក​នាង​ទុក​ត្រង់​បើ​ខូច​អស់ហើយ​នោះ អ្នក​ដែល​រៀបចំ​ធ្វើ​ស៊ី​នោះ​ជា​អ្វី​នឹង​នាង​លោក​ក៏​ដឹង ហើយ​បាន​បញ្ជូន​ឲ្យ​ក្រុម LDP វាយប្រហារ​លោក​ពេញ​ហ្វេ​ប៊ុ​ក តែ​សូម​មហាជន​ជ្រាប់ថា​ចង់ដឹង​ការពិត យក​សំឡេង​ឆាត​នឹង​ហើយ​ហៅ​នាង​ឲ្យ​មក​និយាយ​ផ្ទាល់​ជាមួយ​លោក​បាន កុំ​ចេះតែ​មើលងាយ​លោក​ដោយ​មិនបាន​ពិចារណា​ថា លោក​និយាយ​ក្នុងន័យ​អ្វី ទុក​មាត់​ទុក​មាត់​ឲ ព្រោះ​អាណិត បើ​មិន​ចេញមុខ និយាយ​ទេ នេះ​ជា​ដំណាក់កាល​ទី​១ បញ្ជាក់​ចង់​ធ្វើ​ស៊ី​លោក​យក​រូប​ឲ​ច្បាស់លាស់​មក​ផង​ទើប​ស៊ី​វា​ផុយ ឬ​មាន​វីដេអូ​រថា​នៅ​ជាមួយគ្នា​នឹងធ្វើ​ស៊ី​ទៀត​រឹតតែ​ផុយ” ៕​