ជួយស៊ែរតៗគ្នាផង...ប្អូនប្រុស ធន ម៉េងហ៊ាង សូមជួយរ៉ាប់រ៉ងរាល់ការចំណាយហូបចុករបស់បង អំឡុងពេលស្នាក់នៅមន្ទីរពេទ្យ បើបងប្អូនបានស្គាល់បងប្រុសកំសត់ម្នាក់នេះ ជួយទាក់ទងមកប្អូនប្រុសធន ម៉េងហ៊ាងផង...មានវិដេអូ
-

កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sreypich Seth បានបង្ហោះសារថា "ថ្ងៃទី05 ខែ05 ឆ្នាំ2020 បងប្អូនជួយស៊ែរតៗគ្នាម្នាក់មួយផង បងប្រុសម្នាក់គាត់សុំអោយញ៉ុមជួយផុសរូបគាត់អោយប្រពន្ធ័គាត់នឹងលោកពូចាខា​ នឹងបងប្អូនគាតបានដឹងផងថាកូនគាត់បានធ្លាក់ពីរលេីដេីមដូងព្រឹកមិញមានសាភាពធ្ងន់ធ្ងរណាស់ឥឡូវគាតយកកូនមកដល់ឃុនភិក្តបូផាហេីយ​ គាត់រសនៅខេត្តកំពុងឆ្នាំងស្រុកសាមគី​ ឃុំស្វាយ​ ភូមិត្រពាំងបួន "។

បន្ទាប់ពីបានឃើញការបង្ហោះនិងការចែករំលែកយ៉ាងច្រើនដូចនេះ ប្អូនប្រុស ធន ម៉េងហ៊ាង ដែលជាបុគ្គលម្នាក់ បានជួយដល់ជនទីទាល់ក្រយ៉ាងច្រើន នាពេលកន្លងមក ក៏បានបង្ហោះសារថា "ខ្ញុំសូមជួយរ៉ាប់រ៉ងរាល់ការចំណាយហូបចុករបស់បង កំឡុងពេលស្នាក់នៅមន្ទីរពេទ្យ សូមបងជួយទាក់ទងមកខ្ញុំផង បងប្អូនណាបានឃើញជួយប្រាប់គាត់ផង . នេះលេខទូរសព្ទ័ខ្ញុំ ☎️ 098 993 969 / 097 9939699"។

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនបានស្គាល់គាត់ ឬ ដឹងថាបងប្អូនគាត់នៅមន្ទីរណា សូមបងប្អូនទំនាក់ទំនងមកកាន់លេខ របស់ប្អូនប្រុសផង ដើម្បីឲ្យគាត់បានជួយដល់បងប្រុស គាត់ពិតជាមានការលំបាកខ្លាំងណាស់៕

មានវិដេអូ៖


ប្រភព៖ ធន ម៉េងហ៊ាង