កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បាននាំយកអំណោយទៅជូនតារាកំប្លែងជើងចាស់ លោកពូក្តឹប ដែលលោកកំពុងតែមានជំងឺប្រចាំកាយ ហើយកូនប្រុសជាទីស្រលាញ់លោកក៏បានលាចាកលោកទៀត ដោយសារតែរថយន្តយបុ ក។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារទាំងក្តុកក្តួលថា "ហុឹម ស្តាប់លោកពូនិយាយរឿងរ៉ាវនៃការស្លា ប់របស់កូនប្រុសគាត់ដែលត្រូវឡានបុ ក មកទល់ពេលនេះគឺ 5 ខែហើយ ហើយគាត់ពឹងពាក់ខ្ញុំអោយជួយដោះស្រាយ ? គ្រាន់តែឃើញខ្ញុំទៅសួរសុខទុក្ខគាត់ដោយផ្ទាល់គាត់អរណាស់ សង្ឃឹមថាខ្ញុំនិង បងឡុង អាចជួយពូបាន"។

អ្នកនាង ចន ច័ន្ទលក្ខិណា តំណាង "មូលនិធិសិល្បៈចាស់ជរា" បានពាំនាំថវិកា និងអង្ករប្រចាំខែជូនតារាកំប្លែងនាយ ក្តឹប ដែលមានជំងឺប្រចាំកាយ។ សមាគមមិត្តសិល្បៈស័គ្រ្មចិត្តជួយសង្គមសូមគោរពថ្លែងអំណរ គុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង អ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។ ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ អរគុណសន្តិភាព។




ប្រភព៖ អ្នកនាង ចន ច័ន្ទលក្ខិណា