ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យលោកផ្កាយ២ ក្លែងក្លាយម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ពន្ធ័ករណីធ្វើសកម្មភាព គំរា មសម្លា ប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោក នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះហើយ។

ជនសង្ស័យរូបនោះមានឈ្មោះថា សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានបន្លំជាមន្រ្តីនគរបាលជាតិ ឋានន្ដស័ក្ដិផ្កាយពីរ នៅក្រសួងមហាផ្ទៃ ប្រាកដមែន ដោយបានយកតួនាទីនេះ ទៅបោកប្រាក់ប្រជាពលរដ្ឋ ចំនួន ១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ តែរត់ការមិនបានហើយក៏ចាយអស់ទៅ ជនរងគ្រោះក៏បានទូរស័ព្ទទារប្រាក់ ពីខ្លួនវិញ តែខ្លួនមិនមានប្រាក់ឲ្យ ក៏បានផ្ងើរសារគំរាមសម្លា ប់បើនៅតែទារប្រាក់ទៀត ។

ការឃាត់ខ្លួនជនសង្ស័យរូបនេះ មានការសម្របសម្រួលនីតិវិធីពីលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ៕
