ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រកាសឲ្យបិទខេធីវី (KTV) និងរោងភាពយន្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនានេះ រហូតមកដល់ពេលនេះមិនទាន់អនុញ្ញាតឱ្យបើកដំណើរការវិញនោះទេ បើទោះបីជាកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២៤ថ្ងៃជាប់ៗគ្នាយ៉ាងណាក្ដី។ នេះបើយោងតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
.jpg?1588762152)
លោក ម៉ម ប៊ុនហេង បានឆ្លើយតបទៅនឹងសំណួរអ្នកការសែតពីការអនុញ្ញាតឱ្យបើកអាជីវកម្ម KTV ថា កាលៈទេសៈនេះ ជាពេលវេលាត្រូវទប់ស្កាត់ជំងឺកូវីដ១៩ មិនមែនជាពេលដែលត្រូវការសប្បាយនោះទេ។ លោកបញ្ជាក់បន្ថែមថា៖ “ខារ៉ាអូខេ អត់អាហ្នឹង ក៏អត់ងាប់ដែរ” បើសិនជាចង់សប្បាយនោះ រៀបចំកម្មវិធីច្រៀងនៅតាមផ្ទះជាលក្ខណៈគ្រួសារ ប្រសើរជាងទៅខារ៉ាអូខេ។ ដែលហាងខារ៉ាអូខេនេះ គឺទីកន្លែងកម្សាន្តងាយឆ្លងជំងឺកូវីដ១៩ ខ្លាំងបំផុត។
.jpg?1588762159)
ទោះជារយៈពេល ២៤នេះ កម្ពុជាគ្មានករណីឆ្លងថ្មីនៃកូវីដ១៩ ក៏ដោយ ប៉ុន្តែស្ថានភាពជំងឺឆ្លងរាតត្បាតនេះ គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នជាប់ជានិច្ចនៅឡើយ។ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បន្តអំពាវនាវ ប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្ន និងទប់ស្កាត់កុំឲ្យមានករណីឆ្លងថ្មី បើទោះបីជាកម្ពុជាមិនមានករណីឆ្លងថ្មីក្នុងរយៈពេល៣សប្តាហ៍ជាប់គ្នាក្តី។ លោកបន្តថា អាជីវកម្មជាច្រើនប្រភេទដូចជាខារ៉ាអូខេនិងកន្លែងផ្សេងៗជាច្រើនទៀតដែលត្រូវបានផ្អាក ត្រូវបន្តផ្អាក ដោយមិនទាន់មានការកំណត់ពេលជាក់លាក់៕
.jpg?1588762167)
.jpg?1588762167)