អស្ចារ្យណាស់ បើកូនខ្មែរមិនជួយស៊ែរ ឲ្យអ្នកណាស៊ែរ ! ថ្ងៃនេះប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកមួយនៅកណ្តាលស្រះស្រង់
-

ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ។

បើតាមអ្នកបុរាណវិទ្យាខ្លះយល់ថា ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម ឬជាទីសក្ការៈដូចជាកសិណអង្គរ ឬបារាយណ៍ជាដើមនោះទេគឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។ បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំងពេលដែលមានទឹករាក់។

ទន្ទឹមនិងនេះដែរបើយោងទៅតាមការផុសរបស់គណនីហ្វេសប៊ុកផេកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា Apsara Authority បានធ្វើការផុសឲ្យដឹងនៅមុននេះបន្តិចថា ៖ ព័ត៌មានទាន់ហេតុការណ៍  នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកនៅក្នុងកំណាយស្រាវជ្រាវ។ អាជ្ញាធរជាតិអប្សរានឹងផ្តល់ព័ត៌មានលំអិតបន្ថែមនៅថ្ងៃស្អែក៕ រូបថត៖ លោក ឈូក សូម៉ាឡា