តើពិតទេ សូមក្រសួងជួយមើល ! ក្លីនីកឯកជនឈ្មោះ សុធារិទ្ធបែកចាន ជំរិតទារលុយពី អ្នកជំងឺ២នាក់ប្តីនិងប្រពន្ធ ជាទឹកប្រាក់៧៥០ដុល្លារ ទាំងជនរងគ្រោះទាំង២នាក់របួសស្រាល
-

(កណ្តាល) ៖ ក្លីនីកឯកជនឈ្មោះ«សុធារិទ្ធបែកចាន» នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានជំរិតទារលុយពី អ្នកជំងឺ២នាក់ប្តីនិងប្រពន្ធ ជាទឹកប្រាក់៧៥០ដុល្លារ ដោយពួកគាត់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រងបួសស្រាល ដោយរលាត់ដៃជើងនិងមុខមាត់នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ។

ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះបានសរសេរនៅក្នុងវិក័យបត្រ ថាជនរងគ្រោះទាំង២នាក់ បាក់ដៃ និងបាក់ជើង និង បានព្យាបាលលាងរបួស បន្តោងសេរ៉ូមម្នាក់១កំប្លោក រួចរុំដៃជើង និង រួចទារលុយចំនួន៧៥០ដុល្លារបង្ខំឲ្យជនរងគ្រោះយកលុយមកបង់ថ្លៃពេទ្យជាបន្ទាន់បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។

ជនរងគ្រោះអះអាងថា គាត់របួស រលាត់ស្បែក តែប៉ុណ្ណោះមិនបានបាក់ដៃជើងនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរថាគាត់២នាក់ប្តីប្រពន្ធបាក់ដៃនិងបាក់ជើងទៅវិញរួចទារលុយជិត១០០០ដុល្លារគាត់អ្នកក្រីក្រមានលុយឯណាទៅបើច្រើនម្លឹងៗ..។ល។

ខ្ញុំសូមទទូចដល់ក្រសួងសុខាភិបាលកម្ពុជាមេត្តាចុះត្រួតពិនិត្យមើល គ្លីនីកមួយនេះផង។សូមប្អូនជួយចែករំលែកផង សូមអរគុណ៕ ប្រភព៖ San Prum