ក្រុងព្រះសីហនុ គ្រោងនឹងជ្រើសរើសភូមិមួយចំនួន ដើម្បីអនុវត្តយុទ្ធនាការ "ផ្ទះខ្ញុំ សហគមន៍ខ្ញុំ បរិស្ថានស្អាត មានអនាម័យ"
-

បងប្អូននៅខេត្តព្រះសីហនុ ពិតជាចង់ឲ្យខេត្តមួយនេះ មានភាពស្រស់ស្អាត មានមនុស្សជាច្រើនទៅលេងកំសាន្ត ដូចកាលពីមុនហើយមែនទេ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមទាំងអស់គ្នា ដើម្បីចូលរួមក្នុងយុទ្ធនាការ "ផ្ទះខ្ញុំ សហគមន៍ខ្ញុំ បរិស្ថានស្អាត មានអនាម័យ"​ ដោយមានការចូលរួមពីសំណាក់ម្ចាស់ផ្ទះផ្ទាល់។

នៅក្នុងគណនីហ្វេសប៊ុករបស់ប្រជាជន ខេត្តព្រះសីហនុ "យុទ្ធនាការ "ផ្ទះខ្ញុំ សហគមន៍ខ្ញុំ បរិស្ថានស្អាត មានអនាម័យ"

រដ្ឋបាលក្រុងព្រះសីហនុ គ្រោងនឹងជ្រើសរើសភូមិមួយចំនួន ក្នុងក្រុងព្រះសីហនុ ដើម្បីអនុវត្តយុទ្ធនាការ "ផ្ទះខ្ញុំ សហគមន៍ខ្ញុំ បរិស្ថានស្អាត មានអនាម័យ" ដែលផ្ដើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ សំអាតមុខផ្ទះរៀងៗខ្លួន សហការជាមួយអាជ្ញាធរ និងមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ធ្វើយ៉ាងណាអោយមុខផ្ទះ ក្នុងភូមិនោះ គ្មានសំរាមនៅមុខផ្ទះ ក្នុងសហគមន៍ប្រជាពលរដ្ឋតទៅទៀត ។

តាមរយះយុទ្ធនាការនេះ រដ្ឋបាលក្រុង រំពឹង និងជឿជាក់ថា ប្រជាពលរដ្ឋ ភូមិដែលត្រូវបានជ្រើសរើស និងចូលរួមសហការ ដើម្បីបរិស្ថាន អនាម័យ និងសោភ័ណភាពស្អាត។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ