ឯកឧត្ដម គួច ចំរើន បាននាំយកបច្ច័យ ទៅប្រគេនព្រះតេជគុណ ហ៊ុន ម៉ាណែត ដេីម្បីចូលរួមកសាងសមិទ្ធផលនានាលេីវិស័យពុទ្ធិចក្រ មានចំនួន....
(ខេត្តត្បូងឃ្មុំ) ៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បាននាំយកបច្ច័យចំនួន ២០.០០០.០០០៛ ( ម្ភៃលានរៀល ) យកទៅប្រគេនព្រះតេជគុណ ហ៊ុន ម៉ាណែត ដេីម្បីចូលរួមកសាងសមិទ្ធផលនានាលេីវិស័យពុទ្ធិចក្រ ក្នុងវត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់ ស្ថិតក្នុងឃុំជីនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

សូមរំលឹកផងដែរថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅកាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ លោកបានកោរសក់បួសមុខភ្លើង ដើម្បីសងគុណ និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ លោកយាយព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។