ប្រិយមិត្តជាទីមេត្រីដូចដែបងប្អូនបានជ្រាបហើយថាផ្លែទំពាំងបាយជូរ គឺជាផ្លែឈើម្យ៉ាងដែលនៅប្រទេសកម្ពុជាយើងមិនសូវមានអ្នកណាដាំដុះបានច្រើននោះទេ ហើយផ្លែទំពាំងបាយជូរនេះគឺជាផ្លែឈើមួយនៅក្នុងចំណោមផ្លែឈើជាច្រើនមុខទៀតដែលមានទីផ្សារខ្ពស់បំផុតនៅលើពិភពលោក ហើយវាក៏អាចធ្វើឲ្យអ្នកដែលដាំដុះផ្លែឈើនេះងាយនិងរកបានចំណូលខ្ពស់ផងដែរ ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Vei Samnang ដែលលោកគឺជាអភិបាលខេត្ត កំពង់ស្ពឺ ហើយលោកបានបង្ហោះយ៉ាងដូច្នេះថា ៖ «សូមអរគុណចំពោះការខិតខំរបស់កសិករយើង។ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមការងារបានចុះពិនិត្យចំការទំពាំងបាយជូរមួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ» ។

ដោយឡែកសូមរំលឹកខ្លីៗផងដែរថា ផ្លែទំពាំងបាយជូរ គឺជាផ្លែឈើម្យ៉ាងដែរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារសុខភាពអ្នក ។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ ត្រូវបានរកឃើញជាចម្បងនៅក្នុងសម្បក ដើម ស្លឹក និងគ្រាប់របស់ទំពាំងបាយជូរ។ ចំនួននៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែទំពាំងបាយជូរ អាស្រ័យលើកត្តាជាច្រើន រួមទាំងប្រភេទនៃទំពាំងបាយជូរប្រភពដែលវាដុះ និងវិធីសាស្ត្រក្នុងការដាំវា ៕




