ដូចដែលបងប្អូនជាច្រើន បានដឹងហើយថា កូនប្រុស របស់តារាកំប្លែងដ៏ល្បីឈ្មោះ លោកពូក្លឹប ដែលត្រូវបានរថយន្តបុកស្លា ប់កាលពីប៉ុន្មានខែមុន ធ្វើឲ្យតារាកំប្លែងរូបនេះ មានការឈឺចាប់ជាខ្លាំង ។ បន្ទាប់ពីកូនប្រុសបានស្លា ប់ទៅ តារាកំំប្លែង លោកពូក្លឹប កាន់តែធ្លាក់ខ្លួនទ្រុឌទ្រោមឡើង ព្រោះតែរឿងរបស់កូនប្រុស ធ្វើឲ្យលោកកើតទុក្ខមិនសុខចិត្ត ទើបស្នើរឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ជួយដោះស្រាយ ដល់រូបលោកនិងកូនប្រុសរបស់លោកផង។

ដោយឡែក ក្រោយពីសុំជំនួយពីអ្នកនាង ចន ច័ន្ទលក្ខិណាហើយនោះ ពេលនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង ក៏បានបង្ហោះសារថា "បន្ទាប់ពីបានទទួលបានការពឹងពាក់ពីក្រុមគ្រួសារនាយក្តឹប មកកាន់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងសមាគមសិល្បៈករខ្មែរ សមាគម បានសម្រេចផ្តល់សេវាផ្លូវច្បាប់ជូនគាត់ តាមការស្នេីសុំ លោក ហេង ឡុង ជាប្រធានសមាគមបានប្រគល់ភារកិច្ចខាងលេីនេះ ជូនលោកមេធាវី យូ ឧស្សាហ៍ ដេីម្បីធ្វេីការសិក្សាសំណុំរឿង និងស្វែងរកយុត្តិធម៍ជូនក្រុមគ្រួសារនាយក្តឹបតាមច្បាប់។ អាស្រ័យសាធារណៈជនមេត្តាជ្រាបជាព័ត៍មាន"។




ប្រភព៖ ហេង ឡុង