ខ្លោចចិត្ត...លោកយាយ​ អន រិន អាយុ៨២ឆ្នាំ ពិសារតែជាមួយទឹកស៊ីអ៊ីវរាល់ថ្ងៃ ហើយថ្ងៃខ្លះរកតែទឹកស៊ីអ៊ីវស្រូបបាយពិសារក៏គ្មានដែរ...មានវិដេអូ
-

ជីវិតរបស់មនុស្សយើងម្នាក់ៗ គ្មាននរណាម្នាក់កើតមកចង់រស់នៅក្នុងគ្រួសារក្រលំបាក វេទនា គ្មានស្បៀងអាហារហូបចុក  គ្រប់គ្រាន់នោះទេ ម្នាក់ៗតែចង់បានអាហារហូបចុកគ្រប់គ្រាន់ និងមានផ្ទះរស់នៅត្រឹមត្រូវ ដូចគ្នា តែព្រហ្មលិខិត លោកធ្វើឲ្យមនុស្សមានការច្រណែនគ្នា តាំងពីកើតមក ព្រោះតែមានអ្នកក្រ និងអ្នកក្រ ដែលកើតនៅលើផែនដីមួយនេះ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ថ្ងៃទី ៧ ខែ៥ឧសភា ឆ្នាំ២០២០ លោកយាយរស់នៅជាមួយចៅសុំឲ្យសប្បុរសជនជួយជាអង្ករគ្រឿងបរិភោគនិង..?☎️?092754776/0968447487.??

កម្សត់ណាស់ : លោកយាយ អន រិន អាយុ៨២ឆ្នាំ រស់នៅជាមួយចៅម្នាក់ កូនលោកយាយទៅធ្វើការងារនៅប្រទេសថៃ ឥឡូវមានជំងឺរាតត្បាតកូរ៉ូណាCOVUD-19 កូនមិនមានថវិកាធ្វើមក ធ្វើឲ្យលោកយាយដាច់ស្បៀងអាហារ លោកយាយដាច់ចិត្តលើកដៃសំពះសុំឲ្យសប្បុរសជនដែលរស់នៅក្នុងស្រុក និងក្រៅស្រុកមេត្តាជួយជាអង្ករគ្រឿងបរិភោគនិងថវិកាខ្លះផង លោកយាយរស់នៅក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

?#ខ្ញុំសូមអំពាវនាវ : ដល់សប្បុរសជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុកមេត្តាជួយលោកយាយ អន រិន ឲ្យបានអង្ករគ្រឿងបរិភោគសម្រាប់ហូបផង"។

មានវិដេអូ៖