កើតមកជាមនុស្សរស់នៅលើផែនដី តែមួយ គ្មាននរណាកើតមកហើយ ចង់រស់នៅលំបាកវេទនា មានកាយសម្បទានមិនគ្រប់គ្រាន់ ឬ រស់នៅក្នុងជីវិតក្រលំបាកនោះទេ។ តែមនុស្សយើង ត្រូវការប្រាស្រ័យទាក់ទងគ្នា មិនថាអ្នកមាន ឬ អ្នកក្រ តែងតែជួយគ្នាទៅវិញទៅមក ដោយស្ថិតនៅក្នុងស្ថានការណ៍ណាមួយជាក់ជាមិនខាន។

នៅលើលោកយើងនេះ តែងតែគាំទ្រ ទង្វើរល្អជានិច្ច ព្រោះទង្វើរល្អ និងធ្វើឲ្យចិត្តល្អ សប្បាយចិត្ត ពេលបានធ្វើវាទៅ កាន់នរណាម្នាក់ដែលយើងឃើញគាត់នៅក្នុងពេលលំបាក ហើយយើងបានជួយដល់គាត់នោះ។ កាលពីថ្ងៃម្សិលមិញនេះ លោកវរសេនីយ៍ត្រី បោន ភក្ត្រា នាយផ្នែកសណ្តាប់ចរាចរណ៍ក្រុងប៉ោយប៉ែត បានធ្វើឲ្យមហាជន ពិតជារំភើបជាខ្លាំង បន្ទាប់ពីលោកបានធ្វើរឿងមួយនេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា និពន្ធនាយក បាត់ដំបងប៉ុស្តិ៍ បានបង្ហោះសារថា "(ក្រុងប៉ោយប៉ែត) លោកវរសេនីយ៍ត្រី បោន ភក្ត្រា នាយផ្នែកសណ្តាប់ចរាចរណ៍ក្រុងប៉ោយប៉ែត។លោកបានធ្វើបុណ្យដាក់ទៀនជូនដល់អ្នកសំទានតាមដងផ្លូវ។នេះហើយជាចិត្តមនុស្សធម៌របស់លោកនាយផ្នែក"។



ប្រភព៖ និពន្ធនាយក បាត់ដំបងប៉ុស្តិ៍