មានបុគ្គលមួយចំនួនដែលមិនគោរពច្បាប់ តែងតែបង្ហាញអារម្មណ៍មិនពេញចិត្ត និងមិនសប្បាយចិត្តចំពោះការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍របស់សមត្ថកិច្ច ស្របពេលដែលអ្នកគោរពច្បាប់គាត់មានការគាំទ្រ និងសាទរយ៉ាងខ្លាំងចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ជាពិសេសប្រជាពលរដ្ឋដែលធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយអ្នកបេីកបរមិនគោរពច្បាប់ លេីសល្បឿនកំណត់ និងបេីកបរក្នុងស្ថានភាពស្រវឹង ។ ល ។

ទន្ទឹមនិងនេះដែរបើយោងទៅតាមសេចក្តីប្រកាសរបស់នៅមុននេះបន្តិចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា ៖ សេចក្តីបដិសេធ និងបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធ និងថ្កោលទោសចំពោះ គណនីហ្វេសបុកចំនួន២ ដែលបានយករូបភាពសមត្ថកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅកាត់ត សរសេរបំភ្លេីសខុសពីការពិតទាំងស្រុង ។

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននឹងកំពុងតែចាត់វិធានការណ៍តាមផ្លូវច្បាប់ ដេីម្បីតាមចាប់ខ្លួនជនបំពុលសង្គមទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ ។ សូមចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត និងទប់ស្កាត់រាល់ព័ត៌មានមិនពិត ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
