OMG...រថយន្តពាក់ស្លាករដ្ឋមួយគ្រឿង បោះពួយយ៉ាងលឿនបុករថយន្តក្រឡុកស៊ីម៉ង់ត៍ រ៉េចង្កូតទៅបុករះម៉ូតូ៦គ្រឿង និងរបួសកម្មករ កម្មការិនីជាច្រើននាក់
-

ស្វាយរៀង៖ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តពាក់ស្លាកលេខរដ្ឋ បុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ រួចរ៉េចង្កូតទៅបុករះម៉ូតូបញ្រ្ចាសទិសគ្នា ចំនួន៦គ្រឿងទៀត បណ្តាលឲ្យកម្មករ កម្មការិនី៨នាក់រងរបួស។

បើតាមប្រភពសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ13.2-0867 បើកបរក្នុងទិសដៅពីលិចមកកើត ស្រាប់តែដល់កន្លែងកើតហេតុក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបញ្ច្រាសគ្នា ក៏បុកយ៉ាងពេញទំហឹងបណ្ដាលឱ្យ រថយន្តពាក់ស្លាកលេខរដ្ឋបែកកង់ រួចក៏រេចង្កូតបុករះម៉ូតូរបស់កម្មករកម្មការិនី៦គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែ ធ្វើការវាស់វែង​និងអូសយករថយន្ត និងម៉ូតូ៦គ្រឿងនោះ ទៅរក្សាទុក ដើម្បីដោះស្រាយពេលក្រោយ ។ ចំណែកជនបងឃើញហេតុការណ៍មិនស្រួល ក៏បើទ្វាររថយន្ត រត់គេចខ្លួនបាត់ភ្លាមៗ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកជីភូ ក្រុងបាវិតផងដែរ៕