សូមកុំយល់ច្រឡំ...អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានក្នុងបណ្តាណសង្គម ដែលសរសេរថា នគរបាលចរាចរណ៍នឹងផ្អាកការត្រួតពិនិត្យ ឯកសារយានយន្ត និងប្រកាសលើកពេលផាកពិន័យ
ភ្នំពេញ ៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានក្នុងបណ្តាណសង្គម ដែលបាន សរសេរថា នគរបាលចរាចរណ៍នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ថា ព័ត៌មាននេះ គឺជាព័ត៌មានមិនពិត និងបំភ្លើស ដែលបានយកព័ត៌មានចាស់យកមកផ្សព្វផ្សាយ ពាក់ព័ន្ធនឹងនគរបាលចរាចរណ៍ នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត ដែលព័ត៌មាននេះ តាំងពីខែមករា ឆ្នាំ២០១៦ មកម្លេះ។ ដោយឡែកព័ត៌មានដែលសរសេរថា អគ្គស្នងការនគរបាលជាតិប្រកាស លើកពេលផាកពិន័យឡានម៉ូតូដែលគ្មានបណ្ណបើកបរ ក៏ជាព័ត៌មានចាស់ តាំពីឆ្នាំ២០១៥។ ដែលព័ត៌មានទាំងនេះ នាំអោយមានការយល់ច្រឡំចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។