ចូលរួមសោកស្តាយផង...យុវជន២នាក់ បានស្លា ប់បាត់បង់ជីវិត បន្ទាប់ពីរថយន្តក្រឡុកស៊ីម៉ងត៍ បុកពេញទំហឹង ឃើញសភាពការមិនល្អ តៃកុងរថយន្តបើកទ្វាររត់គេចខ្លួនបាត់
-

ភ្នំពេញ ៖​ កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ យុវជន២នាក់ បានស្លា ប់បាត់បង់ជីវិតលើដងវិថី បន្ទាប់ពីជិះម៉ូតូឌុបគ្នា ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនថៃហ្គ័រ បុកពេញទំហឹងអូសម៉ូតូជិតមួយគីឡូដី បណ្តាលឲ្យស្ល ាប់ម្នាក់នៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀត បានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសល ក៏បានស្លា ប់បាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតមិនទាន់ដឹងថាគាត់នៅរស់ឬយ៉ាងណានោះទេ ព្រោះពួកគាត់សុទ្ធតែរងរបួសធ្ងន់ដូចគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវដួងងៀប កែងនិងផ្លូវប្រឡាយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា អ៊ិន សឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សរៀននៅសាលាអង្គរផ្លាស់ប្តូរ ផ្នែកខាងភ្លេង នៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម ។ ចំណែកមិត្តភក្តិរបស់គាត់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។

បើយោងតាមការប្រាប់ឲ្យដឹងពីបងប្អូននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនដំបូងខាងជនរងគ្រោះបានជិះឌុបគ្នា៣នាក់ ជិះម៉ូតូម៉ាក ឌ្រីមសង់ C125 ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HR-8272 បើកបរក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ថៃហ្គ័របានបើកតាមបណ្ដោយផ្លូវដួងងៀប បានបុកម៉ុតូពីក្រោយ បណ្តាលឲ្យម្នាក់ស្លា ប់នៅកន្លែងកើតហេតុ ចំណែក២នាក់ទៀត បានបញ្ជូនទៅកាន់មន្ទីរពេទ្យ​តែជាអកុសល ក៏ស្លា ប់ម្នាក់ទៀត រីឯម្នាក់ទៀត យើងមិនទាន់ដឹងថាគាត់យ៉ាងនោះទេ​ ខណៈពេលបញ្ជូនគាត់មកដល់មន្ទីរពេទ្យ។

ដោយឡែកបន្ទាប់ពីបានបង្កហេតុរួចហើយនោះតៃកុងបើកទ្វាររត់បាត់ស្រមោល ម៉ូតូខ្ទិចមើលលែងយល់។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចបាន ប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕