(កណ្តាល) ៖ករណីប្រទះឃើញរថយន្ដទុកចោលមួយគ្រឿងម៉ាកFORD RANGERពណ៍ក្រហមបាញ់ពណ៌ត្រេអ៊ីពីលើ ០១គ្រឿង គ្មានស្លាកលេខចង្កូតស្ដាំមានបែកចង្គៀងមុខខាងឆ្វេង មានតង់ជរ័សំរាបគ្រប គ្របពីលើជិត ។
ហេតុការណ៍រកឃើញេនះកើតឡើងនៅថ្ងៃអាទិត្យ០៤រោចខែពិសាខឆ្នាំជូត ទោសក័ ព ស ២៥៦៤ត្រូវនិងថ្ងៃទី ១០ខែឧសភាឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុច ដីចំការរបស់ឯឧត្ដម រដ្ឋមន្ត្រីស៊ុនចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល ។

ទន្ទឹមនិងនេះដែរយោងតាមការបំភ្លឺរបស់ឈ្មោះព្រំ គីមសេងភេទស្រីអាយុ៤៧ឆ្នាំ ជាអ្នកចាំដី បានអោយដឺងថា ខ្លួនបានឃើញរថយន្ដនេះនៅចតចោល នៅក្នុងដីនេះចាប់តាំងពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០មក តែគាត់នឹកស្មានតែរថយនក្រុមឯកឧត្ដមរឺរថយន្ដរបស់មេជាងសំណង់ដែលកំពង់ធ្វើសំណង់នៅក្នុងដីនេះ ម្លោះហើយក៍មិនបានសួរនាំដែរ លុះដល់ថ្ងៃទី០៩-ឧសភា-២០២០ខ្លួនគាត់បានចូលទៅបើកតង់មើលឃើញបែកចង្គៀងមុខខាងឆ្វេង រួចក៍បានទូរសព្ទ័រាយការជូនឯកឧត្ដមស៊ុនចាន់ថុល ។

នៅពេលនោះឯកឧត្ដមបានអោយរាយការជូនសមត្ថកិច្ច រួចក៍បានរាយការជូនមេឃុំ លុះថ្ងៃទី១០-ឧសភា-២០២០ទើបមេឃុំកោះធំខ បញ្ជានគរបាលប៉ុស្ដិ៍កោះធំខអោយចុះមកពិនិត្យ ក្រោយពីសមត្ថកិច្ចនគបាលស្រុក ប៉ុស្ដិ៍ និងមេឃុំ ចុះមកពិនិត្យដល់កន្លែងរថយន្ដ ឃើញរថយន្ដមានភិនភាគដូចខាងលើនិងបានចាក់សោរបិតគន្លឹសជាប់៕

