ពិភពលោកកាន់តែធ្ងន់ធ្ងរហើយ អ្នកឆ្លងកូវីដ១៩សរុបមានចំនួន 4,101,772 នាក់ហើយ រីឯអ្នកស្លា ប់មានចំនួន...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC បានបង្ហោះសារឲ្យដឹងថា ពិភពលោកកាន់តែធ្ងន់ធ្ងរហើយ អ្នកឆ្លងកូវីដ១៩សរុបមានចំនួន 4,101,772 នាក់ហើយ រីឯអ្នកស្លា ប់មានចំនួន 280,443នាក់។ ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេគឺមហាយក្សអាមេរិក មានចំនួនអ្នកឆ្លងសរុប 1,347,309នាក់ និងមានអ្នកស្លាប់សរុប 80,037នាក់ ដោយឡែកប្រទេសដែលមានប្រព័ន្ធសុខាភិបាលល្អជាងគេលើលោក គឺប្រទេសបារាំងស្ថិតនៅចំណាត់ថ្នាក់លេខ6 ដែលមានអត្រាអ្នកឆ្លងច្រើនជាងគេក្នុងលោក គឺមានអ្នកឆ្លងសរុប 176,658នាក់ និងអ្នកស្លាប់ចំនួន 26,310នាក់ គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ ។

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាបន្តថែរក្សា អនាម័យ និងពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច ពេលចេញទៅក្រៅ និងកុំចេញក្រៅប្រទេសនៅពេលនេះ ព្រោះយើងមិនអាចដឹងបានទេថា ជនណាម្នាក់គាត់មានជំងឺ ឬក៏គ្មាននោះ បើយល់ល្អគួរតែនៅក្នុងផ្ទះ គឺជារឿងល្អបំផុត បើគ្មានការចាំបាច់៕

ប្រភព៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC