លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅកាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ លោកបានកោរសក់បួសមុខភ្លើង ដើម្បីសងគុណ និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ លោកយាយព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ទន្ទឹមនិងនេះដែរនៅថ្ងៃ ចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ សាមណេរ ចន្ទធម្មោ ហ៊ុន ម៉ាណែត ក្រាបបង្គំទូលលាចាកភេទបព្វជិតទៅជាគ្រហស្ថ ពីសំណាក់សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពុទ្ធ ជ័យមុនី ឃឹម សន ព្រះគ្រូស្តាំវត្តបទុមវតី ព្រមទាំងមន្ត្រីគ្រប់ឋានានុក្រម ។

សូមប្រគេនសាមណេរ ពេលលាចាកភេទបព្វជិតទៅជាភេទគ្រហស្គវិញ សូមឲ្យមានសុខភាពល្អ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ សម្បុលកាយផូរផង់ ព្រះជន្មាយុយឺនយូរ ជានិរន្ត៍ ៕ រូបភាព៖ ដោយChum Phearum




