ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ កម្ពុជា មានកិត្តិយស និងក្តីសោមនស្សក្រៃលែង ដែលបាននាំយកគ្រីម រួមទាំងបច្ច័យមួយចំនួន ថ្វាយដល់ សាមណេរ ហ៊ុន ម៉ាណែត ដើម្បីចូលរួមកសាងសមិទិ្ធផលនានា​ នាថ្ងៃសាងភ្នួសចុងក្រោយ
សីហា
-

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវ នឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា និងថ្នាក់ដឹកនាំព្រមទាំងក្រុមការងារទាំងអស់ មានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលថ្វាយបង្គំ សាមណេរ ហ៊ុន ម៉ាណែត នាថ្ងៃសាងភ្នួសចុងក្រោយ ។ 

ក្នុងនោះដែរ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា មានទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាបានប្រគេនគ្រីម និងនាំយកបច្ច័យមួយចំនួន ដើម្បីចូលរួមកសាងសមិទិ្ធផលនានា​ លើវិស័យពុទ្ធចក្រ​ ក្នុង​វត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់​ ស្ថិតក្នុងឃុំជីនីក​ ស្រុកក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ។ នេះបើយោងតាមហ្វេសប៊ុក លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា ។

នៅក្នុងពិធីសាសនា នៃពិធីបុណ្យតម្កល់សព អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក សម្តេចតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី៥ ឧសភា កន្លងទៅនេះ ព្រះតេជគុណ ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួ សារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ។

សូមបញ្ជាក់ថា សាមណេរ ហ៊ុន ម៉ាណែត បានបួសមុខភ្លើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ ក្នុងព្រពៃណីទំនៀមទម្លាប់ខ្មែរ បានចាត់ទុកការបួសមុខភ្លើង គឺជាការបង្ហាញនូវកតញ្ញូធម៌សម្រាប់អ្នកមានគុណដែលបានចែកឋាន ហើយក៏ជាសន្សំកុសលផលបុណ្យឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធអ្នកធ្វើមរណកាលទៅផងដែរ៕