ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ចុះឃាត់ខ្លួនជនជាតិចំនួន៥នាក់ ជាប់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា នៅចំណុចផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ លី ឈិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអ៊ូឆឹង ស្នាក់នៅបុរីអេលីហ្សេ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនសង្ស័យមានឈ្មោះថា វិន តៃ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ និងអាស័យដ្ឋានមិនស្គាល់។

កម្លាំងនគរបាល បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ ជាបក្សពួកចំណោម៨នាក់ ករណីចាប់បង្ខាំង និងចាប់មនុស្សជំរិតទារប្រាក់២០ម៉ឺនយ័ន យកមកសាកសួរនាំ នៅព្រហ្មទណ្ឌខណ្ឌ រួចជនសង្ស័យក៏បានឆ្លើយសារភាព ប្រាប់កម្លាំងនគរបាលបង្រ្កាបថា ជនសង្ស័យ៤នាក់មុន គឺជាបក្សពួកខ្លួនមែន។ ជាមួយគ្នានោះផងដែរ សមត្ថកិច្ចបានដកហូតបាន អាវុធខ្លីម៉ាកK៥៩ មួយដើម៕


