មនុស្សយើងម្នាក់ៗ កើតមកលើផែនដីមួយនេះ គ្មាននរណាម្នាក់ចង់ក្រ រស់នៅក្នុងស្ថានភាពលំបាកនោះទេ គឺម្នាក់ៗចង់រស់ស្រួល មានអ្វីៗគ្រប់យ៉ាង ដែលខ្លួនចង់បាន អ្វីដែលកាន់តែពិសេសនោះ គឺរូបរាងកាយ ដែលមានគ្រប់លក្ខណៈ មិនចង់ពិការ មិនចង់ អាក្រក់ នោះទេ។

បើយើងងាកមកមើលពីជីវិតរបស់បងប្រុសម្នាក់ ដែលគាត់ជនពិការហើយត្រូវចិញ្ចឹមលោកយាយម្នាក់ទៀត ។ បងប្រុសបានទៅសុំគេ ធ្វើការសំណង់ ទោះបីជាលំបាកខ្លាំងយ៉ាងណា ក៏គាត់មិនដែលត្អូញនិងជីវិតមួយនេះទេ។ បងប្រុស គាត់ខំប្រឹងធ្វើការដើម្បីចិញ្ចឹមលោកយាយ ដោយខ្លួនឯង ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារថា "? ឃេីញហេីយសែនអាណិត ដេីម្បីក្រពះខ្លួនពិការទៀត គាត់សុខចិត្តសុំគេធេី្វសំណង់ ដេីម្បីបានលុយយកទៅចិពោឹ្ចមលោកយាយចាស់ជរានៅផ្ទះ គេក៏អាណិតអោយគាត់ធេី្វដេីម្បីបានថវិកាគ្រាន់យកទៅទិញអង្ករដាំបាយជូនលោកចាស់ជរានៅផ្ទះ សូមអំពាវដល់សប្បុរសជនមេត្តាជួយគាត់ផង សព្វថ្ងែបងប្រុសរស់នៅពីរនាក់លោកយាយចាស់ជរា 093633500"។

មានវិដេអូ៖
ប្រភព៖ Chav Mearnup Keo Nimith